​បុរស​ម្នាក់​បើក​ម៉ូតូ​ទៅបុក​គោយន្ត​កន្ត្រៃ​ពីក្រោយ​បណ្តាល​ឲ្យ​ស្លា​ប់ខ​ណះ​បញ្ជូន​ដល់​មន្ទីរពេទ្យ​

0

 

សៀមរាប៖គ្រោះថ្នាក់ចរាចរមួយបានកើតឡើងដោយសារអ្នកបើកគោយន្តឈប់ខ្វះការប្រុងប្រយ័ត្នជាក់ស្តែងនោះគឺបុរសម្នាក់បើកម៉ូតូជ្រុលទៅបុកគោយន្តកន្ត្រៃពីក្រោយពេញទំហឹងបណ្តាលឲ្យស្លាប់ខណះបញ្ជូនដល់មន្ទីរពេទ្យ។ឯអ្នកបើកគោយន្តប្រឹងរត់បានចម្ងាយ១៥គីឡូម៉ែត្រក៏ត្រូវសមត្ថកិច្ចកិច្ចឃាត់ខ្លួន។ហេតុការណ៍នេះកើតឡើងនៅ វេលាម៉ោង១៩ និង៣០នាទីយប់ ថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០១៦ វេលាម៉ោង១៩និង៣០នាទីយប់នៅលើដងផ្លូវក្រាលកៅស៊ូ ស្ថិតនៅក្នុងភូមិពង្រថ្មី ឃុំសសរស្តម្ភ ស្រុកពួកខេត្តសៀមរាប ។ លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា៖ នៅក្នុងហេតុការណ៍នេះបណ្ដាលឲ្យបុរសម្នាក់ស្លាប់ បន្ទាប់ពីបានបញ្ជូនទៅជួយសង្គ្រោះនៅមន្ទីរពេទ្យ ឃុំសសរស្ដម្ភ។លោកបន្តថា៖ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយគោយន្តកន្ត្រៃទឹកឪឡឹកលក់ បើកបរដោយឈ្មោះ រឿន អ៊ាក ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិពេង ឃុំដូនពេងស្រុកអង្គរជុំខេត្តសៀមរាបបានបើកពីត្បូងទៅជើងលុះដល់ចំណុចកើតហេតុបានឈប់ដោយមិនមានដាក់ស្លាកសញ្ញាសំគាល់ហើយត្រូវបានអ្នកបើកបរម៉ូតូ សេ១០០ ពណ៌ក្រហម គ្មានស្លាកលេខ បើកស្របទិសគ្នា មកពីក្រោយបុកពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់រហូតដល់ស្លាប់នៅក្នុងមន្ទីរពេទ្យឃុំអ្នកដែលស្លាប់ក្នុងករណីនេះមានឈ្មោះរុនសាងភេទប្រុសអាយុ២១ឆ្នាំមុខរបរជាងផ្សារដែកមានស្រុកកំណើតនៅខេត្តកំពតបច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុ។ លោកអធិការនគរបាលស្រុកបានបន្តថាម្ចាស់គោយន្តកន្ត្រៃនៅពេលកើតហេតុបានបើករត់គេចខ្លួនបានចំងាយប្រហែល១៥គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំក្តីរុន ស្រុកពួកទើបកម្លាំងនគរបាលយើងធ្វើការឃាត់ខ្លួនបាននិងបាននាំមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការទៅតាមនីតិវិធីច្បាប់។ បច្ចុប្បន្នជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតនៃសពរីឯគោយន្តកន្ត្រៃនិងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលនាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួក៕received_1945751222318112 received_1945751218984779 received_1945751218984779