​កម្លាំង​សមត្ថកិច្ច​ខេត្ត ក្រោម​កិច្ចការពារ ធានាបាន​សន្តិសុខ សុវត្ថិភាព ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នៅក្នុង​ក្រុង​សៀមរាប​

0

ខេត្តសៀមរាប៖ សន្តិសុខ សុវត្ថិភាព គឺជាបញ្ហាចម្បង ដែលកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវយកចិត្តទុកដាក់ ក្នុងការ ការពារថែរក្សាជូនដល់ប្រជាពលរដ្ឋថ្នាក់ដឹកនាំ ក៏ដូចជាគណៈប្រតិភូជាតិនិង អន្តរជាតិឲ្យមានសន្តិសុខ សុវត្ថិភាពល្អប្រសើរ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០១៦នេះកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមការបញ្ជារដឹកនាំពីសំណាក់លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្ត កងកម្លាំងនគរបាល សហការណ៍ជាមួយកម្លាំងអាវុធហត្ថខេត្ត បានចេញការពារនៅតាមដងផ្លូវ និងតាមបណ្តាលគោលដៅសំខាន់ៗនៅក្នុងខេត្ត ដើម្បីធានា ការពារនិងថែរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ ជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជាប្រមុខដឹកនាំ ក៍ដូចថ្នាក់ដឹកនាំសំខាន់ៗរបស់រាជរដ្ឋាភិបាលដែលបានអញ្ជើញមកបំពេញទស្សនកិច្ច និងចុះសាកសួរសុខទុក្ខមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រួមទាំងប្រជាពលរដ្ឋ នៅក្នុងខេត្តនេះជាការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែគិតគូរពីផលប្រយោជន៍ ប្រជាពលរដ្ឋជាធំផងដែរ៕ដោយ គឿនវេត13775770_297605813924398_1574628232168667289_n 13754358_297605763924403_6768769635526231158_n 13731636_297606343924345_4911146612327041578_n 13680520_297606470590999_6666999084948628585_n 13700068_297606403924339_8482700992840716955_n