ខេត្តកែប ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប បានរៀបចំអបអរសារពិធីប្រគល់ប័ណ្ណជ័យលាភី និងរង្វាន់លើកទឹកចិត្តជូនសិស្សដែលពូកែតែង និងនិពន្ធកំណាព្យយក្រោមប្រធានបទ រួមគ្នាលើកកម្ពស់វប្បធម៌ខ្មែរ និងការដាំកូនឈើជានិមិត្តរូប នៅសាលាវិទ្យាល័យ ហ៊ុន សែន ចរិយាវង្ង ដែលបានការអញ្ជើញចូលរួមជាគណៈអធិបតីពីៈ
ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប
ឯកឧត្តម ហ៊ាង សុីណេ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា
បានការចូលរួមអបអរសាទរក្នុងពិធីនេះផងដែររួមមានអភិបាលរងខេត្ត អភិបាលក្រង ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងអាណាព្យាបាលសិស្សានុសិស្សជាច្រើនកុះករផងដែរ។