ខ្មាន់កាំភ្លើងនៃក្រុមអ៊ិស្លាមនិយមបូកូហារ៉ាមបានវាយប្រហារ៣ភូមិនាភាគខាងជើងនីហ្សេរីយ៉ាដោយសម្លាប់២៨នាក់ និងដុតផ្ទះអ្នកស្រុកជាច្រើនក្នុងអំពើហិង្សាស្ទើរតែរាល់ថ្ងៃនៅនីហ្សេរីយ៉ា។ នេះបើតាមវេបសាយបរទេសផ្សាយកាលពីថ្ងៃអាទិត្យ។
ការវាយប្រហារទាំង៣កន្លែង នៃរដ្ឋប័រណូ បានកើតឡើងនៅថ្ងៃព្រហស្បតិ៍ ដែលក្រុមអ្នកតស៊ូ បូកូហារ៉ាម បានបង្កឡើងសម្រាប់បុព្វេហតុសាសនាអ៊ិស្លាមនិយមនៃអាណាចក្រចម្រុះ នីហ្សេរីយ៉ា។ កន្លែងមួយនៅជិត Chibok កៀកព្រំដែនប្រទេសកាមេរូន ទីដែលសិស្សស្រីជាង ២០០នាក់ត្រូវបានចាប់ពង្រត់កាលពីខែមុន។
ភាគច្រើននៃអ្នកស្លាប់នៅក្រុង Kerenua, ជិតព្រំដែន Niger border ដោយបានសម្លាប់មនុស្ស ២០នាក់ និងដុតផ្ទះសម្បែងជាច្រើនថែមទៀត។ ប៉ូលិសនិយាយថា តាំងពីមានការចាប់ពង្រត់ ក្មេងស្រីសិស្សសាលានាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៤មក ជនស៊ីវិល៤៥០នាក់ ដែលត្រូវបាន ស្លាប់ដោយសារតែក្រុមមួយនេះ ខណៈការវាយប្រហារតាមអាកាសនៅក្រុងចូសបានសម្លាប់មនុស្ស ១១៨នាក់ កាលពីថ្ងៃអង្គារ សប្តាហ៍មុននេះ៕