កំពង់ធំ=កំលាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តកំពង់ធំចាប់បានជនល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន១៣នាក់ក្នុងភូមិសាស្រ្ដក្រុងស្ទឹងសែន កាលពីយប់វេលាម៉ោង៩ និង១៥នាទីថ្ងៃទី ២៤ខែកក្កដាឆ្នាំ២០១៦។
លោក កែវ សុផល ស្នងការរងខេត្តកំពង់ធំ ទទួលបន្ទុកប្រឆាំងបទល្មើសគ្រឿងញៀនបានអោយដឹងថាយើងបានដឹកនាំកំលាំងចុះប្រតិបត្តិការណ៍ចាប់ជនល្មើសទាំង១៣នាក់តាមបញ្ចារបស់លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ដើម្បីចុះចាប់ជនល្មើសទាំងនេះនៅចំនុច បន្ទប់ជួល របស់លោក សយ សុផាត ស្ថិតនៅក្នុងភូមិកំពងធំ សង្កាត់កំពង់រទេះក្រុងស្ទឹងសែន មុននិងឈានដល់ការចុះចាប់នេះគឺយើងទទួលបានពត័មានសង្ងាត់ថាទីតាំងធ្លាប់មានក្មេងស្ទាវជួញដូរនិងប្រើប្រាស់សារធាតុញៀនជាក្រុមៗ រហូតចាប់បានជនល្មើសទាំងនេះជាច្រើនទីតាំងចំនួន១៣នាក់។
មេក្លោងអ្នកលក់ជួញដូរនិងចែកចាយគ្រឿងញៀន មានឈ្មោះ លីសីហា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិស្គុន ឃុំ សុទិព្ធ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងដៃគូរឈ្មោះ គឹម ប្រុសតូច ទាំង២នាក់បានលក់ចែកចាយ អោយពួកអ្នកប្រើប្រាស់ ឈ្មោះ ទី ១ សោ ភ័ក្រ្ត ភេទប្រុស អាយុ១៩ឆ្នាំ ,ទី២ មិច ពិសា ភេទប្រុស អាយុ ២០ឆ្នាំ , ទី៤ ហៀង ធានា ភេទប្រុស អាយុ ១៦ឆ្នាំ,ទី៤ លឹម គឹមអេង ភេទប្រុស អាយុ ១៧ឆ្នាំ, ទី៥ លី គិមសាយ ភេទប្រុស អាយុ ២៣ឆ្នាំ , ទី៦ ឃាង វ៉ាន់សាក់ ភេទប្រុស អាយុ ១៦ឆ្នាំ,ទី៧ យន់ ប៊ុនឡេង ភេទប្រុស អាយុ ១៨ឆ្នាំ, ទី៨ ជូន ស៊ី ណាត ភេទប្រុស អាយុ ២៣ឆ្នាំ,ទី៩ សៅ រតនះ ភេទប្រុស អាយុ ១៩ឆ្នាំ, ទី១០ អ៊ុន រដ្ឋា ភេទប្រុស អាយុ ២៥ឆ្នាំ,ទី១១ ម៉ាន់ស៊ី ថា ភេទប្រុស អាយុ ២២ឆ្នាំ,ទី១២ ទុយ ខេម ភេទប្រុស អាយុ ២៤ឆ្នាំទាំងអស់គ្នា រស់នៅបច្ចុប្បន្នក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្រោយពីសមត្ថកិច្ចចាប់ខ្លួនអ្នកទាំងអស់ត្រូវបានបញ្ចូនមកស្នងការនគរបាលខេត្តកំពង់ធំដើម្បីកសាងសំនុំរឿងបញ្ចូនបន្ដចាត់វិធានការទៅតាមនិតិវិធីនៃច្បាប់៕ ប៊ុន រិទ្ធី