យុវជន​ម្នាក់​ចងក​សម្លាប់ខ្លួន​មិនដឹង​មូលហេតុ នៅ​ស្រុក​អូ​រយ៉ា​ដាវ​

0

ដោយ យក្ខ ឡោម

ខេត្តរតនគិរី៖ ប្រជាពលរដ្ឋនៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ មានការភ្ញាក់ផ្អើលពិសេសបងប្អូនជនជាតិដើមភាគតិចច្រាយមានការស្រែកត្រហោយំដោយសារមានក្មេងប្រុសម្នាក់បានចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៧photo_2016-07-25_12-28-14និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦។ក្នុងនោះដែរដំណឹងនេះក៏លេចលឺដល់អាជ្ញាធរមូលដ្ឋានក៏មានកម្លាំងនគបាលប៉ុស្តិ៍ និងអធិការស្រុកចុះទៅត្រួតពិនិត្យសាកសព។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះសែវ ស្រុំ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិច្រាយ ទីលំនៅភូមិឃុំកើតហេតុខាងលើ។ សមត្ថកិច្ចមូលដ្ឋានបានបន្តទៀតថាក្មេងប្រុសខាងលើនេះបានចងកនៅក្រោមផ្ទះរបស់ខ្លួន ដោយយកអាវចងក និង ធ្នឹមក្រោមផ្ទះ តាមការធ្វើកោសល្យវិច្ច័យពិនិត្យសពនោះ បានបញ្ជាក់ថាពិតជាចងកសម្លាប់ខ្លួនពិតប្រាកដមែន។ បច្ចុប្បន្នសពក្មេងប្រុសនោះត្រូវបានប្រគល់ឲ្យឪពុកម្តាយធ្វើបុណ្យតាមប្រពៃណីជនជាតិច្រាយ។ សូមបញ្ជាក់ផងដែរថាជនជាតិភាគតិចនៅខេត្តរតនគិរីឥឡូវសំបូរធ្វើអត្តឃាតខ្លួនឯងនោះណាស់ មិនដឹងមូលហេតុអីទេ៕photo_2016-07-25_12-28-19