នៅសាលាខេត្តកំពតព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ អាជ្ញាធរខេត្តកំពតនៃភាគី (កម្ពុជា ) និង អាជ្ញាធរ ខេត្ត គៀនយ៉ាងនៃ ភាគី (វៀតណាម) បានបើកកិច្ចប្រជុំបូកសរុបលទ្ធផល នៃកិច្ចសហប្រតិបត្តិការ រវាង ខេត្ត ទាំងពីរ កំពត-គៀនយ៉ាង រយៈ០១ឆ្នាំ ក្នុងឆ្នាំ២០១៥ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពជាសហប្រធាន នៃកិច្ចប្រជុំ ឯកឧត្ដមចាន់-ចេស្តាអភិបាលនៃគណៈអភិបាលខេត្តកំពត និង ឯកឧត្ដមផាម-វូហុង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត គៀនយ៉ាង។