បាត់ដំបងៈ នារីវ័យក្មេងម្នាក់ដែលជាមុខសញ្ញាចោរកម្ម ត្រូវបានក្រុមតម្រួតថៃឃាត់ខ្លួន
បានភ្លាមៗ បន្ទាប់ពីមានការស្រែកឆោរឡោ និងធ្វើអោយមានការភ្ញាក់ផ្អើល ដោយសារ
តែមានករណីចោរឆក់ខ្សែ ក និងលួចកាបូបលុយ នៅក្នុងផ្សារថៃ ជាប់នឹងព្រំប្រទល់
ស្រុកសំពៅលូន ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចកម្ពុជា ដែលបានត្រឹមតែចូលទៅយករបាយការណ៍
បានអោយដឹងថា នៅវេលាម៉ោង១០ ព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៦ នៅត្រង់
ចំណុចក្នុងផ្សារខៅឌិន ក្បែច្រកតំបន់គីឡូ១៣ ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង
គឺមានការឃាត់ខ្លួនជនសង្ស័យម្នាក់ពីសំណាក់តម្រួតថៃ ដែលជនសង្ស័យនោះមាន
ឈ្មោះ សារី ភាស់ ភេទស្រី អាយុ២៣ឆ្នាំ រស់នៅជិតវត្តអូរជុំ ដែលបានធ្វើសកម្មភាព
លួចយកកាបូបលុយរបស់ឈ្មោះ យ៉ុង មួយអៀង ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ហើយបានបន្តទៅឆក់ខ្សែ ក ផ្លាទីន
របស់ឈ្មោះ ថន ស្រីលន់ ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិត្រាវជូរ ។
បន្ទាប់ពីកំលាំងតម្រួតថៃបានធ្វើការឃាត់ខ្លួននារីវ័យក្មេងដែលជាមុខសញ្ញាចោរកម្ម
រួចមក គឺជនរងគ្រោះទាំងពីរបានរៀបរាប់ថា ខ្សែ ក មួយខ្សែនេះមានតំលៃ ២០០០ បាត
តែប៉ុណ្ណោះ ដោយឡែកម្ចាស់កាបូបបានបញ្ជាក់ថា នៅក្នុងកាបូបនោះគឺមានលុយចំនួន
៣៧មុឺនរៀល ២៨០ បាត ។
នៅពេលនោះដែរ សមត្ថកិច្ចបានឆែកឆេរទៅលើខ្លួនប្រាណជនសង្ស័យ បនារកឃើញ
លុយចំនួន ៤១ មុឺន ៣ពាន់រៀល ដោយក្រោយពីបានត្រួតពិនិត្យរួចមក កំលាំង
តម្រួតថៃមិនទាន់ប្រគល់មុខសញ្ញារូបនេះមកអោយសមត្ថកិច្ចកម្ពុជាឡើយ ដោយគេបាន
នាំខ្លួនដកា់រថយន្តដឹកបញ្ជូនទៅអធិការដ្ឋានសិនដើម្បីសាកសួរបន្ត ៕