​លោក​អភិបាលខេត្ត​ដឹកនាំ​ក្រុមការងារ​ចុះសួរសុខទុក្ខ​អាជីវករ​និង​ពិនិត្យ​ ​សណ្តាប់ធ្នាប់​លក់ដូរ​នៅក្នុង​ផ្សារលើ​

0

 

ខេត្តកំពង់ឆ្នាំង៖លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារគណៈកម្មការរៀបចំសណ្តាប់ធ្នាប់ខេត្ត ចុះសួរសុខទុក្ខអជីវករក្នុងផ្សារលើ ក្រុងកំពង់ឆ្នាំង និងពិនិត្យស្ថានភាពការលក់ដូរនិងណែនាំអោយអាជីវករផ្សារលើ សហការរៀបចំសណ្តាប់ធ្នាប់អោយមានសោភ័ណ្ឌភាពល្អ។
លោក ឈួរ ច័ន្ទឌឿន បានលើកឡើងថា៖គណៈកម្មការរៀបចំសណ្តាប់ធ្នាប់និងសោភ័ណ្ឌភាពខេត្តនិងគណៈកម្មការផ្សារលើខេត្តកំពង់ឆ្នាំងត្រូវរៀបចំសណ្តាប់ធ្នាប់នៅមុខផ្សារលើ អោយដំបូលមុខផ្សារ និងសងខាងផ្សារលើ មានស្តង់ដារតែ១ និងមិនអោយមានអ្នកលក់ដូរនៅលើខឿនមុខផ្សារឡើយ ដើម្បីអោយមានសណ្តាប់ធ្នាប់ និសោភ័ណ្ឌភាពល្អ បរិស្ថានស្អាត។
ដោយឡែកតាមផ្លូវដើរក្នុងផ្សារ ត្រូវណែនាំអោយអាជីវករ កុំអោយដាក់តាំងឥវ៉ាន់លក់លើផ្លូវដើរ និងត្រូវណែនាំពួកគាត់អោយចេះបោសសំអាតធ្វើអនាម័យជាប្រចាំ ។ មិនត្រូវអោយមានទឹកដក់តាមផ្លូវធ្វើដំណើរចូលក្នុងផ្សារឡើយ និងត្រូវបង្ហូរទឹកដកតាមផ្លូវចូលលូអោយអស់ ត្រូវផ្សព្វផ្សាយអោយអាជីវករ ទាំងអស់ដឹងថា ត្រូវចេះស្រឡាញ់កន្លែងលក់ដូររបស់ខ្លួនដូចជាផ្ទះសម្បែងរបស់ខ្លួនដែរ។ចំណែកនៅសងខាងផ្សារ ត្រូវរៀបចំសណ្តាប់ធ្នាប់លក់ដូរអោយមានរបៀបរៀបរយ មិនត្រូវលក់ដូរលើផ្លូវចេញចូលឡើយ ។ អ្នកលក់ដូរលក់ដូររបស់ហូបចុកមុខផ្សារពេលល្ងាច និងពេលយប់ ត្រូវណែនាំអោយពួកគាត់ធ្វើអនាម័យអោយស្អាតក្រោយពេលលក់ដូរ។
លោក ឈួរ ច័ន្ទឌឿន ក៏បានផ្តាំផ្ញើដល់បងប្អូនអាជីវករទាំងអស់ត្រូវចូលរួមសហការជាមួយគណៈកម្មការក្នុងការរៀបចំព្រោះកាលណាទីផ្សារមានសណ្តាប់ធ្នាប់ល្អ បរិស្ថានល្អ អ្នកទិញគឺគេចង់ចូលទិញហើយ តែបើផ្សារយើងមិនល្អ គ្មានអ្នកណាគេចង់ចូលទិញឡើយ ដូចនេះទាមទារអោយបងប្អូនអាជីវករចូលរួមសំអាតទាំងអស់គ្នា៕4 1