ស្ទឹងត្រែង៖ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងអាវុធខេត្តធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធក្នុងករណីជួញដូរគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ម្សៅក្រាមពណិ៍សថ្លា(ICE)ចំនួន៤កញ្ចប់តូចកាលពីថ្ងៃទី២៣-២៤កក្កដាឆ្នាំ២០១៦នៅចំណុចភូមិឆ្វាំង និងភូមិវាលដេញ ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
មន្ត្រីអាវុធហត្ថបានឱ្យដឹងថាជនសង្ស័យដែលសមត្ថកិច្ចឃាត់បានទាំង៣នាក់មានមួយឈ្មោះដុង វិនូវ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិប្បកម្មកែឆ្នៃឈើ និងជាអ្នកយកព័ត៍មានអង្គកម្ពុជា មានទីលំនៅក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបររវ៉ាត់(ឃាត់ខ្លួននៅថ្ងៃ២៣)។២ឈ្មោះសន សីហាភេទប្រុស អាយុ២៦ឆ្នាំ មុរបរកម្មករផ្ទះ មានស្រុកកណើតភូមិសុង ឃុំសុង ស្រុកសំឡូត ខេត្តបាត់ដំបង។៣ឈ្មោះប៊ុត រស្មី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិអូរឬស្សីកណ្តាល ឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានបន្តទៀតថា ក្រោមការសើបអង្កេតរបស់សមត្ថកិច្ចជំហ៊ានដំបូង យើងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះដុង វីនូវ ដកហូតបានថ្នាំញៀនចំនួន២កញ្ចប់ ។លុះស្អែកឡើង ដោយមានការអនុញ្ញាតពីលោកជា ពេជព្រះរាអាជ្ញាសាលាដំបូងខេត្ត កម្លាំងជំនាញបានធ្វើការឆែកឆេរលំនៅឋានជនសង្ស័យខាងលើ ដកហូតរថយន្តកាមរីហើមមួយគ្រឿងគ្រឿងញៀនចំនួន២កញ្ចប់បន្ថែមទៀតសរុប៤កញ្ចប់ស្មើ០,៨៣ក្រាមរ។
សមត្ថកិច្ចបន្តថាបន្ទាប់មកនៅថ្ងៃ២៤សមត្ថកិច្ចបានបន្តនីតិវិធីរបស់ខ្លួនឈានទៅធ្វើការឃាត់ខ្លួនចំនួន២នាក់បន្តទៀត។ក្នុងនោះសមត្ថកិច្ចបានដកហូតបានថ្នាំញៀនចំនួន២កញ្ចាប់ ម៉ូតូ១គ្រឿង ទូរស័ព្ទ៣គ្រឿង និងបានបញ្ជូនកមកាន់ទីបញ្ជាការកដរាជអាវុធហត្ថខេត្តធ្វើការសាកសួរ។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមទាំងវត្ថុតាងដកលហូតបានទាំង២លើក ត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿង បញ្ចូនខ្លួនទៅកាន់តុលាការនាព្រឹកថ្ងៃទី២៥កក្កនេះ ដើម្បីចាត់ការតាមនីតិវិធី៕