​ជនបរទេស​ចំនួន​០២​នាក់​ត្រូវបាន​នគរបាល​អន្តោប្រវេសន៍​ខេត្តសៀមរាប​ធ្វើការ​ឃាត់ខ្លួន​ករណីរ​ស់​នៅ​គ្មាន​ច្បាប់ទម្លាប់​

0

 

សៀមរាប៖កម្លាំងការិយាល័យនគរបាលអន្តោប្រវេសន៍ខេត្តសៀមរាបបានធ្វើការចុះត្រួតពិនិត្យរដ្ឋបាល ហើយរកឲ្យឃើញជនបរទេសចំនួនពីរនាក់ដែលជាជនជាតិអង់គ្លេសបានលួចលាក់ស្នាក់នៅខុសច្បាប់នៅក្នុងក្រុងសៀមរាប។ ហេតុការណ៍ឃាត់មខ្លួននេះធ្វើឡើងនៅថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០១៦ នៅក្នុងភូមិមណ្ឌល៣ សង្កាត់
ស្លក្រាម ក្រុង-ខេត្តសៀមរាប។លោកវរសេនីយ៍ទោ វ៉ាន់ រិទ្ធ ប្រធានការិយាល័យ
នគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា៖ជនបរទេសដែលសមត្ថកិច្ចឃាត់ខ្លួនមាន៖១-ឈ្មោះ GaVin Martin Patrick christopher gavin ភេទប្រុស អាយុ៥៤ឆ្នាំជនជាតិអង់គ្លេសមុខរបរគ្មានកាន់លិខិតឆ្លងដែលលេខ៥២០០០៥១៤៦។ ២ឈ្មោះPauline
ann Mirganភេទស្រីជនជាតិអង់គ្លេសមុខរបរគ្មាន កាន់លិខិតឆ្លងដែនលេខ៧០៦០៦៣០៣៩ហើយបានសារភាពនៅចំពោះមុខសមត្ថកិច្ចថារូបគាត់ទាំង០២នាក់ជាប្តីប្រពន្ធចូលមកប្រទេសកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែតក្នុងកំឡុងចុងឆ្នាំ២០១៣មូលហេតុដែលសមត្ថកិច្ចឃាត់ខ្លួនដោយសារពួកគាត់ស្នាក់នៅដោយខុសច្បាប់ហួសទិដ្ឋាការម្យ៉ាងវិញទៀតពួកគាត់អត់មានមុខរបរ និងប្រាក់សំរាប់បន្តទិដ្ឋាការ។ បច្ចុប្បន្នជនបរទេសទាំង០២នាក់ស្ថិតនៅក្នុងការសាកសួររបស់កម្លាំងការិយាល័យនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់មណ្ឌលត្រៀមបណ្ដេញចេញ(ន៧)ប្រចាំព្រលានយន្តហោះអន្តរជាតិសៀមរាបរបស់អគ្គនាយកដ្ឋានស៊ើបអង្កេតនៃការអនុវត្តនីតិវិធីក្រសួងមហាផ្ទៃចាត់ការតាមនីតិវិធីច្បាប់ជាបន្ត៕received_1945785882314646 received_1945785888981312 received_1945785878981313