​ប្រទះឃើញ​សព​ស្លាប់​ក្នុង​ទឹកអូរ សង្ស័យ​ខ្យល់គ​ពេល​ដើររក​ត្រី​

0

 

បាត់ដំបងៈ សពយុវជនម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកផ្កាប់មុខស្លាប់
នៅក្នុងទឹកអូរ ដោយនៅដៃមានការឧបករណ៍សម្រាប់រកត្រីផង ទើបធ្វើអោយសមត្ថកិច្ខអាចធ្វើការសន្និដ្ឋានបានថា ជនរងគ្រោះអាចកើតជំងឺខ្យល់គ ដែលបណ្តាលអោយដួលផ្កាប់មុខនៅក្នុងទឹក ស្លាប់តែម្តង ។

ការភ្ញាក់ផ្អើលនេះគឺបានកើតឡើង កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៦ និង២៣នាទីល្ងាច នៅត្រង់ចំណុចអូរតាឆុន ស្ថិតក្នុងភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹកខេត្តបាត់ដំបង ដោយមានប្រជាពលរដ្ឋដែលធ្វើចំការនៅម្តុំនោះ បានប្រទះឃើញមានសពមនុស្សម្នាក់បានស្លាប់ នៅក្នុងទឹកអូរ ហើយភ្លាមៗនោះដែរជនរងគ្រោះមិនមានអ្នកណាស្គាល់អំពីអត្តសញ្ញាណឡើយដោយគេទំនងជាមនុស្សចំណាកស្រុកមករកសីុធ្វើកម្មករ
នៅក្នុងតំបន់នេះ ។លោកសារ៉េត វិសេដ្ឋ អធិការរង នគរបាលស្រុកភ្នំព្រឹក បានបញ្ជាក់ថា ជនរងគ្រោះអាចកើតខ្យល់គ ហើយបានដួលផ្កាប់មុខស្លាប់នៅក្នុងទឹកអូរនោះតែម្តង ខណៈដែលជនរងគ្រោះកំពុងដើររកត្រីនៅក្នុងអូរ ព្រោះនៅដៃមានកាន់កាំបិត និងស្នមួយដើមផង
ដោយភ្លាមៗនោះដែរ គឺគ្មានអ្នកណាម្នាក់ស្គាល់ពីសាវតាជនរងគ្រោះឡើយ ប៉ុន្តែ
ក្រោយមក កូស្រាប់តែមានសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ ដោយជនរងគ្រោះ
មានឈ្មោះ និន ប្រុស ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ
ដោយសមត្ថកិច្ចបានអះអាងបន្ថែមថា ការស្លាប់របស់ជនរងគ្រោះពុំមានការពាក់ព័ន្ធ
ទៅនឹងករណីឃាតកម្មអ្វីឡើយ ៕image3 image1 image2