សៀមរាប៖នៅព្រឹកថ្ងៃទី២៥ខែកក្ដដាឆ្នាំ២០១៦នាសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រុមការងារយេនឌ័រនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបន្តបេសកម្មប្រារព្វនូវកម្មវិធីបើកបណ្ដុះបណ្ដាល ស្តីពីការពង្រឹងសមត្ថភាពចំណេះដឹងយេនឌ័រ និងការពារកុមារពីការរំលោភបំពានផ្លូវេភរយៈពេល០៤ថ្ងៃដល់កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ពិធីនេះក្រោមអធិបតីភាពលោកស្រីឧត្តមសេនីយ៍ត្រី មុំ សាឃន អនុប្រធាននាយកដ្ឋានអង្គរក្សជាសមាជិកក្រុមការងារយេនឌ័រនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោកស្រីឧត្តមសេនីយ៍ត្រី សុខ សំ ស្នងការរង ទទួលបន្ទុកប្រឆាំការជួញដូរមនុស្សនិងជាប្រធានក្រុមការងារយេនឌ័រនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួម លោកលោកស្រី ជាប្រធានក្រុមការងារនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាគ្រូឧទ្ទេសនាម លោកស្នងការរង នាយ នាយរងការិយាល័យជាភ្ញៀវកិត្តិយសនិងមន្ត្រីនគរបាលចំនួន៣០នាក់ជាសិក្ខាការចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្ត។ លោកស្រីឧត្តមសេនីយ៍ត្រី សុខ សំ ស្នងការរងបានញ្ជើញឡើងមានមតិសំណេះសំណាល ធ្វើការផ្ដាំផ្ញើ និងបើកវគ្គបណ្ដុះបណ្ដាល ផងដែរ។ ក្នុងនោះលោកស្រីឧត្តមសេនីយ៍ត្រី សុខ សំ និង
លោកស្រីឧត្តមសេនីយ៍ត្រី មុំ សាឃន បានមានប្រ
សាសន៍ផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុក្ខក្រេបយកនូវចំណេះដឹងពីគ្រូបង្គោលត្រូវក្លាហ៊ានហានសួររាល់ចម្ងល់ដែលទាក់ទងនិងវគ្គបណ្ដុះបណ្ដាលនាពេលនេះដើម្បីជាចំណេះដឹងនិងយកទៅធ្វើការផ្សព្វផ្សាយបន្តដល់មន្ត្រីនគរបាលផ្សេងទៀតក្នុងនោះគណអធិបតីបានធ្វើការជូនពរដល់សិក្ខាកាមទាំងអស់សូមទទួលបាននូវលទ្ធផលល្អក្នុងវគ្គបណ្ដុះបណ្ដាល និងបំពេញភារកិច្ចទទួលបានជោគជ័យ៕