ក្រុងញូវដែលី៖ មនុស្សយ៉ាងហោចណាស់ចំនួនជាង៣០នាក់បានស្លាប់ និងច្រើននាក់ផ្សេងទៀតបាន រងរបួស បន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរបានបុកជាមួយនឹងរថភ្លើងដឹកទំនិញ ស្ថិតនៅរដ្ឋអ៊ុតតាប្រាដេស(Uttar Pradesh) ភាគខាងជើងប្រទេសឥណ្ឌា នៅថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ
២០១៤, ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្តជួយនៅឡើយ។
រថភ្លើងដឹកអ្នកដំណើរ ដែលមានឈ្មោះថា ហ្គោរ៉ាកដាម អ៊ិចប្រេស (The Gorakhdham Express) បានបើកទៅបុករថភ្លើងដឹក ទំនិញដែល កំពុង ចតចោលនៅស្ថានីយសានត៍ កាប៊ៀ ណាហ្គា ( Chureb railway station in Sant Kabir Nagar in Uttar Pradesh), ចម្ងាយ ២៣០គីឡូម៉ែត្រ ពីរដ្ឋឡាក់ណាវ ពី Gorakhpur ឆ្ពោះទៅកាន់ Hisar តាមក្រុង New Delhi, ។ កម្លាំងចុះជួយសង្គ្រោះក្នុងហេតុការណ៍នោះបានរាយការណ៍ភ្លាមៗថា បានរកឃើញមនុស្ស ១០នាក់ស្លាប់ ជាង ៥០នាក់របួស និង រាប់សិបនាក់ទៀតកំពុងជាប់ក្នុងទូរថភ្លើងនៅឡើយ។ មកដល់ល្ងាចថ្ងៃចន្ទ វេបសាយឆាយណាដេលីផ្សាយថា អ្នកស្លាប់ជាង៣០នាក់ ខណៈវេបសាយមួយចំនួនទៀតថាអ្នកស្លាប់កើនដល់ជិត៤០នាក់។ នេះបើតាមមន្ត្រីរដ្ឋបាលបានឲ្យដឹង។
លោកនាយករដ្ឋមន្ត្រី ទើបធ្វើពិធីកាន់តំណែងថ្ងៃចន្ទនេះ លោកណារេនដ្រា មូឌី (PM-designate Narendra Modi) បានសម្តែងសមានទុក្ខ និងជួយរំលែកទុក្ខដល់គ្រួសារជនរងគ្រោះផងដែរ សម្រាប់បេសកកម្មការងារតាមរថភ្លើង និងរងគ្រោះដ៏សោកសៅបែបនេះ។
អាជ្ញាធររថភ្លើង ក៏បានជួយជាសំណង ចំនួន 100,000 rupees (1, 600 U.S. dollars) សម្រាប់គ្រួសារសពមួយ និងចំនួន 50,000 rupees (800 U.S. dollars) សម្រាប់អ្នកទទួលរងរបួសធ្ងន់ (seriously injured.)។
បើតាមរូបភាពជាក់ស្តែងពីតាមទូរទស្សន៍បានបង្ហាញឲ្យឃើញថា ក្រុមអ្នកសង្គ្រោះជាច្រើនបានព្យាយាមទាញយកមនុស្ស ចេញពីទូរថភ្លើងចំនួនបី ដែលបានធ្លាក់ចេញពីផ្លូវ។ សូមរំឭកថា កាលពីខែសីហា ឆ្នាំ២០១៣ គ្រោះថ្នាក់រថភ្លើង the Rajya Rani Express train ក៏បានកើតឡើងផងដែរ នៅប៊ីហា (Bihar) បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ចំនួន៣៧នាក់ស្លាប់៕