ខេត្តកណ្តាល៖ ករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងរវាងម៉ូតូនិងរថយន្តព្រឹកកើតហេតុថ្ងៃទី២៦ ខែកក្កដាឆ្នាំ ២០១៦ វេលា ម៉ោង ១៩និង៥០នាទី ចំណុចមុខភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល លើផ្លូវ ជាតិ លេខ៤ ចន្លោះ KM២១,២២។ បណ្តាលឲ្យស្លាប់០១នាក់ប្រុស ខូចម៉ូតូ០១គ្ររថយន្ត០១គ្រ។លោកវរសេនីយ៏ទោ មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថាក្រោយកើតហេតុកំលាំងបានឃាត់បុរសអ្នកបើកបរ០១នាក់ ។
លោកអធិការបន្តថាសភាពនៃរឿងហេតុ មានម៉ូតូមួយគ្រឿងម៉ាកហុងដា C .៩០ ពណ៌ទឹកសមុទ្រ ពាក់ផ្លាកលេខភ្នំពេញ.៦៥០៥ .ភព១ បើកបរ ដោយឈ្មោះប៉ុន ចាន់ថុល ភេទប្រុស អាយុ ៣៩ ឆ្នាំជនជាតិខ្មែរទីលំនៅភូមិអូដឹមសង្កាត់កន្ទោក ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ កសិករ (ពាក់មួកសុវត្តិភាព គ្មានកញ្ចក់) ដែលបើកបញ្ច្រាសទិសឆ្លងថ្នល់ ពីទិសខាងជើងទៅទិសខាងត្បូងបានបុករថយន្តមួយគ្រឿងម៉ាក សាំងយ៉ុង (ប្រភេទទេសចរណ៍)ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ ២.O ៤៧៤២ បើកបរដោយ ឈ្មោះអៀម សាម ភេទ ប្រុសអាយុ៤៨ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិព្រៃផ្ដៅ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ មុខរបរ យោធាបានបើក មកពីទិសខាងកើតទៅលិច ( ភ្នំពេញ~ក្រុងព្រៈសីហនុ) ។ អធិការបានបញ្ជាក់ថា ករណីនេៈបណ្ដាលអោយរងរបួសធ្ងន់ ០១នាក់ប្រុស បានបញ្ជូនដល់មន្ទីពេទ្យ សង្គ្រោះរួចក៍ស្លាប់ នៅក្នុងមន្ទីពេទ្យ ចំពោៈសពជនរងគ្រោះបានប្រគល់ ជូនក្រុមគ្រួសារធ្វើ បុណ្យតាមប្រពៃណី ។
នគរបាលចរាចរណ៏បានធ្វើសេចក្តីសន្និដ្ឋានថា ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូឆ្លង ថ្នល់ខ្វះកាប្រុងប្រយត្ន័ ម៉ូតូគ្មានភ្លើងបំភ្លឺគ្រប់គ្រាន់នៅពេលយប់ ក្រោយពេលកើតហេតុកំលាំងជំនាញបានវាស់វែង និងយកមធ្យោបាយដែលពាក់ពន្ធ័រក្សាទុក នៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងតាម នីតិវិធីច្បាប់ ៕