ដោយ:ឃិន គន្ធា
បន្ទាយមានជ័យ:លោក ផៃ ប៊ុនឈឿន មានប្រសសសន៍ថា: មន្ត្រីបរិស្ថាននៅតាមបណ្ដាស្រុក-ក្រុងរបស់ខេត្តបន្ទាយមាន័យ ត្រូវណែនាំ និងពន្យល់ពលរដ្ឋអោយយល់ដឹងពីការសំអាតអនាម័យ ពិសេស ការទុកដាក់សំតាន់អោយបានត្រឹមត្រូវ និងមានសុវត្តិភាពចៀសវៀងការបោះចោលសំរាមបែបអនាធិបតេយ្យ ព្រោះទង្វើរទាំង វានាំអោយស្រុកក្រុងយើង ក្លាយជាស្រុកក្រុងសំរាម ហើយជាកំហុលដ៍ធ្ងន់ធ្ងរមន្ត្រីបរិស្ថានយើង។លោក ផៃ ប៊ុនឈឿន មានប្រសសសន៍បែបនេះក្នុង កិច្ចប្រជុំត្រួតពិនិត្យ ពង្រឹងណែនាំ ការគ្រប់គ្រងនិងដឹកនាំ របស់មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៧ កក្ដដា ២០១៦។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ មាន្រសាសន៍ថា:ខេត្តបន្ទាយមានជ័យ មាន៩ស្រុក-ក្រុង ដែលបាននិងកុំពុងផ្សព្វផ្សាយ បំផុសពន្យល់ណែនាំ ពលរដ្ឋតាមកម្មវិធីផ្សេងៗ ដូចជា ក្នុងទិវាបរិស្ថាន លើកបដា ប៉ាណូ ការដឹកនាំសិស្ស និងពលរដ្ឋអោយចូលរួមសំអាតអនាម័យ តាមផ្លូវសាធារណ: សួនច្បារ សាលារៀននិងវេទិការដែលទីកំសាន្ត របស់មហារជនទូរទៅ។
លោក លី សារី ថ្លែងបន្តថា: ទោះជាយ៉ាងណា សំរាមអនាធិតេយ្យនៅតែកើតមាននៅតាមស្រុកក្រុង ពិសេសក្រុង២ក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ ដែលត្រូវអោយអជ្ញាធរក្រុង និងមន្ត្រីជំនាញបរិស្ថាននិងក្រុមហ៊ុនប្រមូលសំរាម ខិតខំប្រឹងណែនាំថែមទៀត ដើម្បីអោយមានការចូលរួមពីពលរដ្ឋ បានចូលរួមទុកដាក់សំរាមអោយបានត្រឹមត្រូវ។
លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថានមានប្រសាសន៍ថា: មន្ត្រីបរិស្ថាន ត្រូវអនុវត្តិការងារជំនាញខ្លួន និងគោរពតួនាទីរបស់តាមឋានានុក្រម។ លោក ផៃ ប៊ុនឈឿន: បានណែនាំមន្ត្រីបរិស្ថាន ខិខំបន្តទៀតបញ្ហាសំរាមដើម្បីអោយខេត្តមានបរិស្ថានល្អ៕