ខេត្តកែប ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ រដ្ឋបាលខេត្តកែបបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដើម្បីត្រួតពិនិត្យលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក និងដាក់ចេញនូវទិសដៅផែនការសកម្មភាពសម្រាប់អនុវត្តបន្ត ធ្វើយ៉ាងណាបន្តពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិដែលចូលមកទស្សនា សម្រាក កំសាន្តក្នុងទឹកដីខេត្តកែប ក្រោមអធិបតីភាពឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត។