ប្លែកៗ៖ តារាលំដាប់កំពូលល្បីគួរសមមួយរូបនាងចាស្មីន វ៉ាលៀ ( Jasmin Walia) បានស្លៀកប៊ីគីនីចម្រុះពណ៌រួមមានបៃតង និងទឹកក្រូចដើម្បីប្រារព្ធខួបកំណើតគម្រប់អាយុ២៤ឆ្នាំរបស់នាង។ នេះបើតាមវេបសាយបរទេសដេលីមែលកាលពីថ្ងៃអាទិត្យ។
តាមរូបភាពនៃពិធីកំណើតរបស់នាង គេសង្កេតឃើញនាងចាស្មីន បានស្លៀកប៊ីគីនី កាន់ដបស្រាលើកផឹក និងដើរចាក់ឲ្យមិត្តរបស់នាង នៅមាត់សមុទ្រដ៏ស្រស់ត្រកាលមួយ កាលពីថ្ងៃសុក្រ។ ទង្វើបែបនេះជារឿងចម្លែកផងដែរ ព្រោះថា កន្លងមក អ្នកធ្វើខួបកំណើត តែងតែរៀបចំខ្លួន និងស្លៀកពាក់ស្អាតបាត មានអាវវែង ឬអាវប៉ាក់ អាវម៉ូដស្រស់ស្អាត តែសម្រាប់នាង ចាស្មីន បែរជា ស្លៀកតែប៊ីគីនី នៅ the luxurious Ocean Beach ទៅវិញ។
នេះជាការបង្ហាញឲ្យឃើញពីគំនិតច្នៃប្រឌិតខ្ពស់របស់នាង សម្រាប់ជាការទាក់ទាញអារម្មណ៍ ពីទស្សនិកជន និងមហាជន ខណៈនាងផឹក រួចដេកសំដិលថ្ងៃនៅមាត់សមុទ្រធ្វើមិនដឹង ជាមួយមិត្តភក្តិស្រីៗដ៏ស្រស់សោភាផងដែរនោះ។ សូមតាមដានមើលសកម្មភាពរបស់នាង ក្នុងថ្ងៃនៃខួបកំណើតគម្រប់អាយុ២៤ឆ្នាំរបស់ចាស្មីនមើល ប្លែកមែនទេ៕