ឡាន​VIP វីរៈ​ប៊ុន​ថាំ និង​ឡាន​ដឹក​ខ្សាច់ ព្រលះ​គ្នា​រងរបួស​ពេញ​ផ្លូវ​

0

 

បាត់ដំបងៈ យ៉ាងហោចណាស់ក៏មានអ្នកដំណើរដែលរងរបួសធ្ងន់ចំនួន៨នាក់ដែរ
ក្នុងចំណោមជនរងគ្រោះចំនួន១០នាក់ ខណៈដែលពួកគេកំពុងធ្វើដំណើរតាមរថយន្តVIP របស់ក្រុមហ៊ុន វីរៈប៊ុនថាំ ក្នុងទិសដៅពីភ្នំពេញឆ្ពោះទៅខេត្តបាត់ដំបង ហើយក៏ទំនង
ជាអ្នកបើកបរងងុយផងដែរ បានជាគេជាន់ក្នុងល្បឿនយ៉ាងលឿន ហើយទៅបុកនឹង រថយន្តដឹកខ្សាច់ចំពីក្រោយយ៉ាងពេញទំហឹងបណ្តាលអោយខ្ទេចអស់ផ្នែកក្បាលរថយន្ត។លោកវរសេនីយ៍ទោ គិត ហ៊ាង អធិការនគរបាលស្រុកមោងឫស្សី បានបញ្ជាក់ថា
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៦ វេលា
ម៉ោង ៥ និង៣០នាទីព្រឹក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុច
ភូមិថ្នលបត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង រវាងរថយន្តម៉ាកតូយូតា HIACEពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ2AK-2615 និងរថយន្តដឹកខ្សាច់មិនស្គាល់ ម៉ាក និងមិនស្គាល់ស្លាកលេខ ។

លោកអធិការបានបន្តថា ក្រោយពីកំលាំងសមត្ថកិច្ចប៉ុស្តិ៍ទទួលបាននូវព័ត៌មាននេះភ្លាម
គឺកំលាំងបានចេញដំណើរទៅកាន់ចំណុចកើតហេតុ ប៉ុន្តែរថយន្តដឹកខ្សាច់បានបើក
គេចខ្លួនបាត់ទៅហើយ ដោយសារតែការផ្តល់ព័ត៌មានមានការយឺតយ៉ាវ ដោយឡែក
ចំពោះរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ដែលបានធ្វេីដំណេីរពីភ្នំពេញ ទៅបាត់ដំបង គឺមានសភាពខ្ទេចផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ ។

ក្រោយពីកំលាំងបានយករថយន្តសាមុយទៅដឹកជញ្ជូនជនរងគ្រោះដែលជាប់នៅក្នុង
រថយន្តដើម្បីបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុករួចមក គឺសង្គេតឃើញថាានចំនួន
១០នាក់ដែលក្នុងនោះមានស្រី៥នាក់ ដោយពួកគេរងរបួសធ្ងន់ចំនួន៨នាក់ និងស្រាល
២នាក់ ហើយរថយន្តនេះបេីកបរដោយឈ្មោះ គីម ទ្រី ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ ។

បើតាមការអះអាងពីអ្នកដំណើរទាំងនោះបាននិយាយថា ការបើកបររបស់រថយន្តនេះ
គឺមានល្បឿនលឿនជាទីបំផុត ដោយគេបានចេញដំណើរក្នុងពេលយប់ ក្នុងគោលបំនង
មកភ្លឺនៅខេត្តបាត់ដំបងតែម្តង លុះមកដល់ចំណុចខាងលើបានបុកពីក្រោយរថយន្តដឹកខ្សាច់មួយគ្រឿង ដែលកំពុងបើកបរស្របទិសនៅពីមុខ ដោយម្នាក់ៗមិនស្គាល់ម៉ាក និងមិនស្គាល់ស្លាកលេខឡើយ ហើយឡាននោះក៏បានបើករត់គេចបាត់ស្រមោល ។

ភ្លាមៗនោះដែរជនរងគ្រោះទាំងអស់ត្រូវបានសមត្ថកិច្ចខ្នះខ្នែង ប្រញ៉ាប់ប្រញ៉ាល់
ដឹកបញ្ជូនទៅសង្គ្រោះបានទាន់ពេលវេលា ដោយពេលនេះមិនមាននរណាម្នាក់
បាត់បង់ជីវិតនោះទេ ដោយគ្រាន់តែមានសភាពធ្ងន់៨នាក់ និងស្រាល២នាក់
ចំណែករថយន្តក៏បានបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ខេត្តផងដែរ ៕image3 image4 image2