ខេត្តកំពង់ឆ្នាំង៖ ដោយពិនិត្យឃើញការលំបាកវេទនារបស់ស្ត្រីក្រីក្រម្នាក់តាមសង្គមហ្វេស្បុក ដោយសារតែមានជម្ងឺរាំរ៉ៃមើលអស់លុយច្រើនពេក ត្រូវប្តីឪពុកក្មេក ម្តាយក្មេកបណ្តេញមិនអោយឡើងផ្ទះ នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ ព្រះគ្រូចៅអធិការវត្តព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល ជាមួយព្រះភិក្ខុក្នុងវត្ត និងពុទ្ធបរិស័ទ បាននិមន្តនាំយកអំណោយសប្បុរសនិងថវិការ ផ្តល់ជូនស្ត្រីក្រីក្រខាងលើនេះដល់ដីលំនៅដ្ឋាន ស្ថិតក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្ងៀរ ខេត្តកំពង់ឆ្នាំង។ ព្រះមេត្តាវិសុទ្ធិ ខឹម ប៊ុណ្ណា រាជាគណថ្នាក់កិត្តិយស វិន័យធរអនុគណក្រុងតាខ្មៅ និងជាចៅអធិការវត្តព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល បានមានថេរដីកាអោយដឹងថា៖ អាត្មាបានដឹងព័ត៌មានខាងលើនេះតាមសង្គមហ្វេស្បុកកន្លងមក ទើបសំរេចព្រះទ័យបបួល ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្ត ដែ
លមានទឹកចិត្តសប្បុរសធម៌ និមន្តមក និងនាំមកអំណោយមនុស្សធម៌ផ្តល់ជូនស្ត្រីក្រីក្រ កំពុងមានការលំបាកខាងលើនេះ។ ដោយឡែកអំណោយរបស់ព្រះអង្គនិងសប្បុរសជនដែលត្រូផ្តល់ក្នុងពេលនេះរួមមាន៖ អង្ករ៥០គីឡូ ទឹកក្រូចនិងទឹកផ្លែឈើ២កេះ ទឹកសុទ្ធ១យួរ ត្រីខ២ឡូត៍ ទឹកស្អីវទឹកត្រី២យួរ ស្ករស២គីឡូ អំបិល២គីឡូ ប៊ីចេង១កញ្ចប់ ម្រេច១កញ្ចប់ ធូបទៀនមួយចំនួន និងថវិការចំនួន៣០ម៉ឺនរៀល។
ស្ត្រីក្រីក្រឈ្មោះ ពិន ស៊ីធឿន អាយុ៤១ឆ្នាំ ( ទូរសព្ទ័ៈ ០៩៧ ៨៧ ១៧ ២០០ ) មានកូន៧នាក់ រស់នៅភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ក្នុងពេលទទួលអំណោយខាងលើនេះពីព្រះគ្រូចៅអធិការវត្តព្រែកសំរោង នាងបានលើកដៃសំពះ ប្រគេនពរ និងជូនពរដល់ ព្រះគ្រូចៅអធិការ ព្រះភិក្ខុសង្ឃក្នុងវត្តទាំងអស់ និងពុទ្ធបរិស័ទទាំងអស់ជាម្ចាស់អំណោយ សូមព្រះអង្គនិងស្បុរសជន ជួបប្រទះតែនិងសេចក្តីសុខគ្រប់ប្រការ និងសត្រូវជិតឆ្ងាយសូមអោយក្លាយជាមិត្ត។ ដោយឡែកនាង ពិន ស៊ីធឿន បានរៀបរាប់អំពីដំណើររឿងហេតុរបស់នាងអោយដឹងថា៖ ចាប់ពីខែ០៥ ឆ្នាំ២០១៥មក នាងខ្ញុំមានជម្ងឺប្រចាំកាយធ្ងន់ធ្ងរ នៅក្នុងរយះពេលនេះលោក នុត សំអាន ហៅម៉ៅ អាយុ៣៩ឆ្នាំ ជាប្តីមិនបានយកចិត្តទុកដាក់ជួយព្យាលបាលជម្ងឺនាងខ្ញុំដិតដល់ឡើយ។នៅថ្ងៃទី០៨ ខែ០១ ឆ្នាំ២០១៦ នាងខ្ញុំបានប្រកាច់បញ្ឈរភ្នែក គឺបានអ្នកស្រុកក្នុងភូមិជួយឌុបនាងខ្ញុំទៅពេទ្យឯកជន ឈ្មោះពេទ្យណាល់ នៅភូមិពង្រ ពេលនោះគ្រូពេទ្យមិនហ៊ានមើលទេព្រោះតែជម្ងឺធ្ងន់ធ្ងរ អោយបញ្ជូនទៅពេទ្យខេត្តជាបន្ទាន់ទៅបើទុកនិងត្រូស្លាប់ ពេលនោះបានប្អូនបង្កើតនាងខ្ញុំនៅក្រុងកំពង់ឆ្នាំង ជួយដឹកយកមកព្យាបាលនៅពេទ្យខេត្ត ពេលនោះប្តីនាងខ្ញុំមិនមកមើល ឬជួយចេញលុយព្យាបាលជម្ងឺឡើយ និងក្រោយមកនាងខ្ញុំបានស្នាក់នៅជាមួយបងប្អូនក្នុងក្រុងកំបង់ឆ្នាំងមួយរយះ។
នៅចុងខែ០៣ ឆ្នាំ២០១៦ ពេលជម្ងឺនាងខ្ញុំបានធូរស្រាលបន្តិច នាងខ្ញុំបានត្រឡប់ទៅផ្ទះវិញ តែត្រូវឪពុកក្មេក ម្តាយក្មេក ដេញមិនអោយឡើងផ្ទះទេ ដោយនិយាយថា៖ គាត់បានអោយកូនគាត់មានប្រពន្ធទៀតហើយ និងចោទថានាងខ្ញុំចុះចោលផ្ទះផិតក្បត់ប្តី មិនអោយជួបជុំកូន មិនអោយគ្រប់គ្រងទ្រព្យសម្ប ត្តិរួមរបស់ប្តីប្រពន្ធ លុយកាក់ដែលប្តីរកបានប៉ុន្មានគាត់បានយកទៅអោយម្តាយក្មេកកាន់កាប់ ហើយប្តីនាងខ្ញុំបានបង្ខំអោយនាងខ្ញុំប្តិតមេដៃលែងលះគ្នា ព្រោះតែគេបានលួចលាក់មានប្រពន្ធចុងម្នាក់ទៀត។
ដោយឡែកលោក ហុក សំអុន ចៅអធិការវត្តព្រះធាតុឆ្វេង ជាឪពុកក្មេកវិញបានបិតសិទ្ធសេរីភាព មិនអោយកូននាងខ្ញុំជាព្រះសង្ឃ២អង្គ ១ព្រះនាម ម៉ៅ សុភាព និង២.ព្រះនាម ម៉ៅ សុភ័ក្ត គង់នៅក្នុងវត្តព្រះធាតុ ជួបជាមួយម្តាយឬទូរសព្ទ័ជួបម្តាយឡើយ។ ចំណែកបច្ច័យទាំងប៉ុន្មានដែលលោកកូននាងខ្ញុំបិ ណ្ឌបាត ឬសូត្រមន្តបាន ត្រូលោកគ្រូចៅអធិការវត្តយកកាប់កាប់ទាំងអស់ មិនអោយលោកយកបច្ច័យនោះជូនមកនាងខ្ញុំជាម្តាយឡើយ។ នៅដើមខែ០៤ ឆ្នាំ២០១៦ ពេលនាងខ្ញុំទៅផ្ទះលេងជា មួយកូនៗ លោ ក ហុក សំអុន បានបណ្តេញនាងខ្ញុំអោយចុះពីផ្ទះ ទាញធុងទឹកកកប្រមាថវាយក្បាលនាងខ្ញុំនិងជេរប្រចោរដៀលនាងខ្ញុំថាជាស្រីផិតប្តី ជាស្រីភ្លើងពណ៌ និងបានចោទប្រកាន់ថា នាងខ្ញុំលួចគោ លួចដី លួចផ្ទះទៅដាក់ធនាគារទៀតផង ការពិតរឿងខ្ចីលុយធនាគារមករកស៊ី គឺប្តិតមេដៃព្រមព្រៀងទាំងអស់គ្នាសោះ។
រឿងហេតុខាងលើនេះនាងបានដាក់ពាក្តបណ្តឹងទៅលោកមេភូមិ លោកមេឃុំ និងលោកអភិបាលស្រុករលាប្អៀររួចហើយកន្លងមក តែដោះស្រាយពុំទាន់បាន គឺប្តីនាង ឪពុកក្មេក និងម្តាយក្មេក នៅតែមិ
អោយឡើងផ្ទះដដែល រឿងនេះមានគេណែនាំនាងអោយប្តឹងទៅតុលាការខេត្ត តែនាងគិថាតើប្តឹងគេយ៉ាងម៉េច បើនាងគ្មានលុយមួយរៀងផងនោះ។ ពេលនេះនាងគ្មានជំរកស្នាក់នៅទេនិងសូម្បីតែលុយ១០០រៀ លក៏គ្មានដែរសព្វថ្ងៃគឺស្នាក់នៅហូបចុកជាមួយបងប្អូន នៅក្នុងក្រុងកំពង់ឆ្នាំង។ ដោយឡែកដីស្រែមួយដុំក្នុងរូបថតខាងលើនេះ គឺមានអុំស្រីម្នាក់គ្មានកូនចៅ មុននិងស្លាប់បានចែកអោយកូនគាត់ ដោយសារតែកូនគាត់បានសន្យាថានិងបួសមុខភ្លើងធ្វើបុណ្យទៀនអោយគាត់នៅពេលគាត់ស្លាប់។ស្ត្រីក្រីក្រឈ្មោះ ពិន ស៊ីធឿន សូមអំពាវនាវដល់សប្បុរសជនជិតឆ្ងាយនៅក្នុងប្រទេស មេត្តាជួយធ្វើផ្ទះអោយនាងស្នាក់នៅបានមួយខ្នងតូចផង ដើម្បីបានរស់នៅជិតកូនៗក្នុងភូមិប៉ាតឡាង ដែលពេលនេះនាងមានសសរផ្ទះ និងរតផ្ទះមួយចំនូនហើយ និងនៅខ្វះមួយចំនួនធំទៀតទើបសង់ផ្ទះបាន ចំណែក
ទ្រព្យសម្បត្តិ និងលុយកាក់នាងគ្មានទេសូម្បីតែ១០០រៀលក៏គ្មានដែរ ព្រោះតែជម្ងឺមិនទាន់ជា ហេតុនេះសូមសប្បុរសជនមេត្តាជួយសង្គ្រោះជីវិតនាងដោយក្តីអនុគ្រោះផង៕)