បន្ទាយមានជ័យះសត្វអណ្តើករាប់សិបក្បាល់ដឹកតាមរយះរថយន្តកាំម៉ារីចូលពីប្រទេសថៃត្រូវបានសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យដេញប្រផាប់ចាប់ប្រភីនបានកាលពីរសៀលថ្ងៃទី២៧កក្កដា២០១៦លើកំណាត់ផ្លូវជាតិលេខ៦ត្រង់ចំនុចសាលាក្រហមក្នុងស្រុកអូរជ្រៅ។
តាមការបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថាដោយទទួលបានព័ត៍មានពីការនាំចូលសត្វព្រៃពីប្រទេសថៃលោកបានចាត់អោយកំលាំងជំនាញរបស់ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចធ្វើការបង្ក្រាប់ដោយដេញប្រផាប់ប្រភីងរហូតឃាត់បាននៅចំនុចខាងលើ។
ក្រោយការបង្ក្រាប់បានក៍នាំយកមកស្នងការនគរបាលខេត្តដោយបានអញ្ចើញមន្ត្រីរដ្ឋបាលព្រៃឈើមកចូលរួមត្រួកពិនិត្យទៅតាមនីតិវិធីច្បាប់។ដោយឡែកបើតាមមន្ត្រីខ័ណ្ណរដ្ឋបាលព្រៃឈើបន្ទាយមានជ័យវិញបានអោយដឹងថាសត្វអណ្តើកដែលនគរបាលបង្ក្រាបបានមិនទាន់ដឹកថាមានចំនួនប៉ុន្មាននោះទេព្រោះយប់ងងឹតលោកស្នងការថាចាំព្រឹកថ្ងៃទី២៨កក្កដានេះទើបប្រគល់អោយខាងជំនាញ។ចំពោះសត្វអណ្តើកទាំងអស់ដែលមានចំនួនច្រើនត្រូវបានឈ្មួញលួចលាក់ដឹកដោយដាក់ក្នុងការុងជាច្រើនពីប្រទេសថៃ។ជំនួញសត្វព្រៃពីប្រទេសថៃចូលកម្ពុជាឬបន្តទៅប្រទេសផ្សេងតែងត្រូវបានឈ្មួញជួញដុូរជាញឹកញាប់តាមច្រករបៀងដែលសមត្ថកិច្ចបង្ក្រាប់បានយូរៗម្តង។ដូចជាកន្លងមកមានការជួញដូរសត្វខ្លាឃ្មុំជាដើម៕