ស្ទឹងត្រែង៖ការអភិរក្សឧបករណ៏នេសាទបែបបុរាណបានបង្ហាញឲ្យកូនចៅជំនាន់ក្រោយៗបានស្គាល់ហើយ ការប្រើប្រាស់ឧបករណ៏នេះ អាចជួយដល់ការអភិរក្សពូជត្រីបាន ដែលបច្ចុប្បន្នត្រូវអ្នកនេសាទអះ អា ងថា៖ ពូជត្រីមួយចំនួន អនាគតនិងត្រូវផុតពូជកូនចៅជំនាន់ក្រោយលែងបានស្គាល់។
លោកតា ការ វណ្ណ អាយុ៧៨ឆ្នាំរស់នៅឃុំស្រែគរស្រុកសេសានខេត្តស្ទឹងត្រែងបាននិយាយប្រាប់ថា ៖តាំងពីឪពុកគាត់មកឧបករណ៏នេសាទបុរាណនេះ គាត់មិនដែលចោលទេនៅតែផលិតវាសំរាប់ឲ្យកូនចៅធ្វើ នេសាទនិងខ្លះទៀតបានលក់ទៅឲ្យអ្នកនេសាទនៅក្នុងភូមិយកទៅដាក់ត្រីបានសំរាប់ដោះស្រាយក្នុងគ្រួសារដោយមិនបាច់ចំណាយថវិកាទិញ ឧបករណ៏ទំនើបមកប្រើនាំឲ្យមានផលប៉ះពាល់ដល់ពូជត្រី។លោកតា បន្ថែមថា ៖ បច្ចុប្បន្ន ប្រភេទត្រីខ្លះត្រូវប្រឈមទៅនឹងការផុតពូជ បើគ្មានការអភិរក្សទេ នោះ ពីព្រោះនៅតាមអន្លង់ ពូជត្រីសំខាន់ៗរស់នៅ មានជនល្មើសប្រើប្រាស់ ឧបករណ៏នេសាទខុសច្បាប់ពិសេស គឺឧបករណ៏ឆក់ ហើយខ្លះទៀតលួចឆ្នៃធ្វើគ្រាប់បែកបោកសំលាប់ត្រីគ្រប់ប្រភេទដោយ មិនបានប្រើប្រាស់ ឧបករណ៏បុរាណដូចនេះទេ។ លោកព្រំពេជ្រ ប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងត្រែងបានអះអាងថា៖ ឧបករណ៏នេសាទកន្លងមកខណ្ឌរ ដ្ឋបាលជលផល និងសមត្ថកិច្ចតែងតែពិនិត្យ មើលទៅលើប្រជាអ្នកនេសាទ និងបានផ្សព្វផ្សាយអប់តំឲ្យ ភ្ញាក់រលឹកស្រឡាញ់ធនធានមច្ឆាជាតិហើយកន្លងមកឆ្មាំនិងមន្ត្រីខណ្ឌក៏ធ្លាប់បានចាប់ខ្លួនជនសង្ស័យដែលប្រើប្រាស់ឧបករណ៏ខុសច្បាប់យកមកពិន័យនិងដាក់ទោសក៏មានដែរ។
លោកថាការប្រើប្រាស់ឧបករណ៏ប្រភេទនេះបើបានប្រជាពលរដ្ឋនិងប្រជាអ្នកនេសាទចូលរួមប្រើវានៅក្នុងរដូវបិទនេសាទ គោរពច្បាប់ជលផលវាអាចធ្វើឲ្យមច្ឆាជាតិយើងសំបូបែបឡើងមិនប៉ះពាល់ដល់មច្ឆាជាតិអញ្ចឹងធ្វើឱ្យកាត់បន្ថយហានិភ័យ ឱ្យត្រីហ្នឹងវាមានលក្ខណធម្មជាតិ យកតាមសម្រួលមិនប៉ះពាល់ដល់ពូជត្រីពងកូនតាមលក្ខណៈគ្រួសារ)និយាយរួមតែឧបករណ៏នេះ សំរាប់ចិញ្ចឹមគ្រួសាររបស់គាត់ហ្នឹង ជាលក្ចណៈធម្មជាតិហ្នឹងជាការប្រសើរណាស់ចៀសវាងគាត់ដាក់មង ដាក់អួនអីធំៗវាធ្វើឲ្យប៉ះពាល់ដល់ពូជត្រី ។
លោក មាសសាលី អ្នកដើរលក់ឧបករណ៏នេសាទមកពីខេត្តព្រៃវែងបានទទួលស្គាល់ថា៖ ប៉ុន្មានឆ្នាំចុងក្រោយនេះអ្នកនេសាទភាគច្រើនគេប្រើតែឧបករណ៏ទាន់សម័យតែប៉ុណ្ណោះក្នុងការប្រកបរបរធ្វើនេសាទទៅតាមស្ថានភាពជាក់ស្តែងហើយភាគច្រើនគេរកនៅតែទន្លេមេគង្គ។
លោកថា៖ប្រជានេសាទក៏មាន ការកើនឡើង រីឯបទល្មើសនេសាទនៅតែកើតមានការលួចលាក់ប្រព្រឹត្តនៅតាមតំបន់ហើយពួកគាត់សល់ឧបករណ៏នេសាទនេះគ្រាន់តែដូរបាយតែប៉ុណ្ណោះដែលអាចនិយាយបានថា៖ឧបករណ៏នរសាទបុរាណនេះស្ទើតែបាក់បង់ទៅហើយ។
សូមបញ្ជាក់ថា៖ឧបករណ៏នេសាទបុរាណ រួមមាន លប ទ្រូ សៅយឿន តុំ ឈ្នាងត្រាំ ជុជ លបត្រជៀក អង្គ្រុត ជាដើម។ល។បច្ចុប្បន្នឧបករណ៏ប្រភេទនេះត្រូវបានបាត់បង់ខ្លះៗទៅហើយដោយសារតែអ្នកនេសាទគេនិយមប្រើឧបករណ៏ទំនើបវិញ៕