សៀមរាប៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើងដោយសាគេបានប្រទះឃើញ
ដោយបុរស់ម្នាក់បានចងកធ្វើអត្តឃាត នៅក្នុងបន្ទប់ទឹកផ្ទះសំណាក់ នៅវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០១៦ នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ ឌី អិន ឌី ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប។ តាមប្រភពពីកម្លាំងនគរបាលមូលដ្ឋាន និងកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ដែលបានចុះទៅដល់កន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះចងក ដោយកន្សែងពោះគោ ពណ៌ស បានចងភ្ជាប់ទៅនិងកំប៉ុងហ្កាសម៉ាស៊ីនត្រជាក់ ក្នុងបន្ទប់ទឹកជាន់ទី០១ ដែលមានកម្ពស់ពីការ៉ូ ១.៦២ម៉ែត្រ សពជនរងគ្រោះពុំមានលិខិតបញ្ជាក់ពីអត្តសញ្ញាណទេ ភេទប្រុស អាយុប្រហែលជា៣០ឆ្នាំ សម្បុលសណ្ដែកបាយ សក់ខ្លី ច្រមុះស្រួច មានពុកចង្កា ទម្រង់មុខរាងវែងស្គម ពាក់អាវដៃវែងពណ៌ខៀវលាយខ្មៅមូរដៃ ស្លៀកខោ ខូវបូយជើងវែង។ ប្រភពពីកម្លាំងនគរបាលដ៏ដែលបានបញ្ជាក់ថា បន្ទាប់កើតហេតុមានលេខ១៨ សមត្ថកិច្ចនគរបាល បានរកឃើញមានឆ្នាំងសាកទូរស័ព្ទ IPhone 5 មួយ តែពុំមានទូរស័ព្ទ, ការបូបស្ពាយមួយគ្មានសម្ភារៈ, ការបូបដាក់ប្រាក់មួយ មានប្រាក់ចំនួន៦០០រៀល, តេលេឡានមួយ, សំបកថ្នាំចំនួន០៦បន្ទៈ, សំបកកំប៉ុងស្រាបៀរចំនួន០២, និងសំបកកំប៉ុងទឹកក្រូចចំនួន០១។ បើតាមការពិនិត្យសាកសព ឃើញថានៅលើរូបរាងកាយជនរងគ្រោះគ្មានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ ថាជាអំពើរឃាតកម្មនោះទេ ករណីនេះសមត្ថកិច្ចយើងបានសន្និដ្ឋានបានថា ជនរងគ្រោះប្រហែលជាផឹកស្រា រួចលេបថ្នាំតាមក្រោយ បន្ទាប់មកចងកធ្វើអត្តឃាតតែម្តង ពីព្រោះសពនៅមានធុមក្លិនស្រា ហើយប្រដាប់ភាពមានចេញទឹកកាម និងលាមកមានឈាមទៀតផង។បច្ចុប្បន្នសពជនរងគ្រោះត្រូវបានយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីប្រកាស់រកក្រុមគ្រួសារសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យ ការសម្រេចយកសពទៅរក្សាទុកនៅមន្ទីរនេះ ដោយបានការឯកភាពពីលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូរខេត្តសៀមរាប។ដោយគឿនវេត