​បើករថយន្ត​យកទៅលក់​មិនទាន់បាន​លក់​ផង​បត់​រថយន្ត​ខុស​ប​ច្ចែក​ទេស​រថយន្ត​ច្រាស់ទិស​មក​បុក​របួស​បីនាក់​ហើយ​រថយន្ត​ខូចខាត​ទៀត​

0

 

ខេត្តពោធិ៍សាត់៖មនុស្សបីនាក់បានរបួសធ្ងន់និងស្រាលជាមួយរថយន្តកាមរីមួយគ្រឿងដែលបើកយកទៅលក់ត្រូវបានខូចខាតស្ទើរទាំងស្រុងដោយតែអ្នកបើកបរកាមរីនេះធ្វេសប្រហេសបត់ទៅឆ្វេងដៃត្រូវរថយន្តមួយគ្រឿងទៀតបើកលើផ្លូវអទិភាពច្រាស់ទិសមកពេញទំហឹង។

ហេតុការនេះបានកើតឡើងកាលពីវេលាមោ៉ង១១និង០៥នាទីព្រឹកលើផ្លូវជាតិលេខ០៥ស្ថិតក្នុងភូមិឃុំស្នាមព្រះ ស្រុកបាកានខេត្តពោធិ៍សាត់។មន្ត្រីរដ្ឋបាលប៉ុស្ត៍មូលដ្ឋាននគរបាលទីនោះបានឲ្យដឹងថា៖មុនពេលកើតហេតុនេះឡើងគឺមានរថយន្តកាមរីព័ណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2G.81-60 ជិះគ្នាបីនាក់បានបើកបរក្នុងទិសដៅពីលិចទៅកើតលើផ្លូវជាតិលេខ០៥ក្នុងគោលបំណងយករថយន្តមួយគ្រឿងនេះទៅលក់ស្រប់ពេលរថយន្តកាមរីនេះបើកមកដល់ចំនុចគីឡូមែ៉ត្រលេខ១៩៤និង១៩៥ ត្រង់ភូមិកើតហេតុខាងលើអ្នកបើកបរនោះមិនបានមើលឧបសក្កនៅពីមុខទេក៍បត់ទៅខាងឆ្វេងដៃ ។ខណៈនោះក៍មានរថយន្តតេលាប្រភេទសីុទែនដឹកប្រេងមួយគ្រឿងពាក់ស្លាក់លេខភ្នំពេញ3B. 70-92 បានកំពុងតែចរាចរណ៍ច្រាស់ទិសមកពីកើតទៅលិចលើផ្លូវអទិភាពរបស់គេក៍វាក់និងកាមរីបត់ឆ្វេងដៃនោះបុកចំផ្នែកចំហៀងរថយន្តកាមរីនោះមួយទំហឹងបណ្ដាលឲ្យអ្នកជិះរថយន្តកាមរីទាំងបីនាក់នោះរបួសធ្ងន់និងស្រាលត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីពេទ្យខេត្តតែម្ដង ។ដោយឡែករថយន្តកាមរីដែលបំរ៉ុងបើកយកទៅលក់ឲ្យគេនោះបានខូចខាត់ស្ទើរទាំងស្រុងហើយអ្នកបើកបរថយន្តក្រុមហ៊ុនតេលាដឹកប្រេងនោះ ភិតភ័យពេកក៍ទុករថយន្តចោលចុះរថយន្តគេចខ្លួនបាត់។

ក្រោយពេលកើតហេតុនេះផងដែរនគរបាលចរាចរណ៍ផ្លូវគោកស្រុកបាកានបានទៅដល់កន្លែងកើតហេតុបន្ទាប់ពីសង្គ្រោះជាបឋមជនរងគ្រោះទាំងបីនក់ទៅកាន់មន្ទីពេទ្យរូចក៍បានធ្វើការវាស់វែងទីតាំងកើតហេតុរថយន្តសងខាងរូចយកវត្ថុតាងទាំងនោះទៅកាន់អធិការដើម្បីដោះស្រាយផ្លូវច្បាប់ជាក្រោយ ។ដោយក្នុងឧប្បហេតុនេះមន្ត្រីនគរបាលចរាចរណ៍បានស្ដីបន្ទោសថា៖ដោយសារតែភាគីខាងរថយន្តកាមរីបើកបរ ធ្វើការធ្វេសប្រហេសខុសបច្ចែកទេសក្នុងការបត់រថយន្តយន្តមិនមើលឆ្វេងស្ដាំជូនពេលរថយន្តភាគីម្ខាងទៀតកំពុងចរាចរណ៍លើផ្លូវអទិភាពរបស់គេលឿនទៀត ក៍វាក់គ្នាក៍បុករថយន្តកាមរីនេះបណ្ដាលគ្រោះថ្នាក់មនុស្សនិងរថយន្តសងខាងតែម្ដង៕2016-07-27-PHOTO-00000090 2016-07-27-PHOTO-00000094