​ម្ចាស់​ទីតាំង​ប្រឈម​ជាប់ពន្ធនាគា​រខ​ណះ​សមត្ថកិច្ច​រកឃើញ​សារធាតុ​”​បូរ៉ា​ក់​”​នៅក្នុង​ស​សៃ​គុយទាវ​

0

 

សៀមរាប៖ម្ចាស់ទីតាំងប្រឈមជាប់ពន្ធនាគារ ពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី៥ទៅ១០លានរៀលខណះសមត្ថកិច្ចរកឃើញសារធាតុគីមីម្យ៉ាង”បូរ៉ាក់”នៅក្នុងសសៃគុយទាវដែលសមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យកាលពីថ្ងៃទី១២ កក្កដា ២០១៦ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
លោកវរសេនីយ៍ឯក សឿន សេន បានឲ្យដឹងនៅថ្ងៃទី២៧នេះថា បន្ទាប់ពីបានចុះប្រតិបត្តិការត្រួតពិនិត្យទីតាំងផលិតសរសៃគុយទាវខាងលើរួចមក ក៏រកឃើញថា ទីតាំងខាងលើពិតជាគ្មានច្បាប់ និងគ្មានអនាម័យ ធ្វើឲ្យខូចសុខភាពដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបផងនោះ ទើបលោកសម្រេចយកម្សៅ.សទៅចូលឡាបូនៅរាជធានីភ្នំពេញរបស់កាំកុងត្រូល។

លោកបន្តថា ក្រោយពីសរសៃគុយទាវមានជាតិផ្សំ (បូរ៉ាក់ ឬទឹកអន្សា) ហៅ(ម្សៅ.ស) នោះ បានចេញពីឡាបូមកឃើញថា លទ្ធផលនៃមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានកាំកុងត្រូលភ្នំពេញលេខ K.H.13.005339F5 ចុះថ្ងៃទី១៥ កក្កដា ២០១៦ គឺជាសារធាតុគីមីម្សៅដែលខាងជំនាញបញ្ជាក់ថា មិនអាចដាក់លក់នៅលើម្ហូបអាហារបានទេ ពីព្រោះវាធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ ដូចជាជំងឺដែលទាក់ទងទៅនឹងប្រដាប់រំលាយអាហារ និងជំងឺតម្រងនោមជាដើម ។

លោកបញ្ជាក់ថា ម្ចាស់សិប្បកម្មមានឈ្មោះយោក គឹមស៊ុន ភេទស្រី អាយុ៥៥ឆ្នាំ មានទីលំនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប បានបើកសិប្បកម្មនេះ មកដល់ថ្ងៃបិទគឺមានរយៈពេល៥ឆ្នាំ ហើយផលិតចេញបានចាប់ពី៤០គីឡូ ទៅ៥០គីឡូក្នុង១ថ្ងៃ រួចយកទៅបោះដុំនៅម្តុំផ្សារលើធំថ្មី និងផ្សារចាស់ ព្រមទាំងឱ្យកូនចៅដើរលក់ថែមទៀតផង ។

លោកបញ្ជាក់បន្ថែមថា បន្ទាប់ពីបានរកឃើញមាននូវសារធាតុគីមី បូរ៉ាក់ ឬទឹកអន្សានោះមក លោកបានចោទប្រកាន់ទៅលើម្ចាស់សិប្បកម្មនេះ មាន២ករណីករណីទី១-ចោទពីបទបើកសិប្បកម្មគ្មានច្បាប់អនុញ្ញាតិពីមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត និងករណីទី២-យោងតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រនិងសិប្បកម្ម តាមមាត្រា៤៣ និងមួយករណីទៀត តាមមាត្រា៦៣យោងតាមច្បាប់គ្រប់គ្រងគុណភាពសុវត្ថភាពលើផលិតផលទំនិញ និងសេវា ។

បច្ចុប្បន្ន ម្ចាស់សិប្បកម្មត្រូវបានកម្លាំងជំនាញរបស់ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការខេត្តកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការតាមមាត្រា៦៣ នឹងអាចប្រឈមនឹងជាប់គុកពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី៥ ទៅ១០លានរៀល ឬទោសណាមួយ ក្នុងចំណោមទោសទាំង២ នេះជាលើកទី១ ដែលត្រូវបានបញ្ជូនម្ចាស់សិប្បកម្មគ្មានច្បាប់ទៅតុលាការ ៕received_1852229991672348 received_1852229995005681