ត្រី​វៀតណាម​សំរុក​ចូលមក​លក់​ចែកចាយ​នៅក្នុង​ខេត្តបន្ទាយមានជ័យ​

0

បន្ទាយមានជ័យ៖ ស្របពេលដែលត្រីក្នុងស្រុកកំពុងរងនូវការវិនាសជិតផុតពូជ ត្រីចិញ្ចឹមរបស់ប្រទេសវៀតណាមត្រូវបានឈ្មួញនាំយកមកលក់ចែកចាយយ៉ាងគគ្រឹកគគ្រេងមន្ត្រីជំនាញត្រូវបានគេរាយការណ៍ថាអាចនឹងបានសើមមាត់សើមកក្នុងការដឹកជញ្ជូននេះ។photo_2016-07-29_11-58-27ខេត្តបន្ទាយមានជ័យក៏ជាខេត្តគោលដៅសំរាប់ក្រុមឈ្មួញធ្វើការចែកចាយលក់ត្រីវៀតណាមនេះដែរ។នៅព្រឹកថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៦នេះរថយន្តយីឌុបមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3D-1815ដែលផ្ទុកត្រីវៀតណាមរាប់សិបតោនបានដឹកមកធ្វើការចែកចាយយ៉ាងរលូនក្នុងទីតាំងផ្សាររាត្រីTMស្ថិតក្នុងភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ។
អាជីវករមកពីគ្រប់ស្រុកនៃខេត្តនេះដែលកំពុងដណ្តើមគ្នាទិញបាននិយាយថាត្រីទាំងនេះគឺជាត្រីដែលនាំចូលពីប្រទេសវៀតណាម។ពួកគាត់ដឹង តែបើមិនទិញស្រុកយើងវាអត់ហើយមួយវិញទៀតគឺជាតម្រូវការរបស់ប្រជាពលរដ្ឋមិនអាចខ្វះបាន។នៅតាមបណ្តាស្រុកចុងកាត់មាត់ញកគឺគ្មានត្រីសំរាប់បរិភោគទេដូច្នេះត្រូវបង្ខំចិត្តទិញហើយលក់ចែកចាយ។
អាជីវករទាំងនោះក៏បានបញ្ជាក់ផងដែរថាការដែលអាចដឹកជញ្ជូនមកលក់ដោយសិរីបែបនេះគឺអាចជាការបើកភ្លើងខៀវពីសមត្ថកិច្ចជំនាញជលផល។
ទាក់ទងនិងការដឹកជញ្ជូននេះលោក ហ៊ី សេងគ្រី នាយសង្កាត់ជលផលក្រុងសិរីសោភ័ណបាននិយាយថាត្រីទាំងនេះត្រូវបានគេនាំចូលមកពីរាជធានីភ្នំពេញដោយក្រុមឈ្មួញដែលមានការបង់ច្បាប់ត្រឹមត្រូវ។ពាក់ពន្ធ័នឹងពត៌មានថាទទួលបានលាភសក្ការះលោក ហ៊ី សេងគ្រី និយាយហាក់មានការលាក់លៀមខណះលោក ឡុញ វុទ្ធី នាយខណ័រដ្ឋបាលជលផលខេត្តបន្ទាយមានជ័យភ្នាក់ងារយើងមិនអាចទាកទង់បំភ្លឺបាន ៕photo_2016-07-29_11-57-46 photo_2016-07-29_11-57-38 photo_2016-07-29_11-57-56 photo_2016-07-29_11-58-15 photo_2016-07-29_11-57-17