អគ្គិភ័យ​លេប​ត្របាក់​ស្ថានីយ៍​សាំង​និង​តូប​លក់​ ​ទូរស័ព្ទ​ខាតបង់​ទឹកប្រាក់​ប្រមាណ​១០​ម៉ឺន​ដុល្លារ​

0

ខេត្តព្រះវិហារ សេចក្តីរាយការណ៍បានអោយដឹងថាស្ថានីយ៍ចាក់សាំងឯកជនមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុងកាលពីពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៨កក្កដា២០១៦ស្ថិតនៅក្នុងទីរួមស្រុកជាំក្សាន្តប៉ុន្តែសំណាងល្អដែលមិនមានមនុស្សគ្រោះថ្នាក់នោះទេ។ទីតាំងស្ថាននីយ៍ចាក់សាំងមួយនេះស្ថិតនៅជិតលំនៅឋានប្រជាពលរដ្ឋនិងតូបអាជីវករលក់ទូរស័ព្ទដៃថែមទៀតហើយបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរ។
ប្រជាពលរដ្ឋដែលដឹងហេតុការណ៍បានអោយដឹងនៅរសៀលថ្ងៃទី២៩កក្កដានេះថាស្ថានីយ៍ចាក់សាំងខាងលើមានស្លាកយីហោឈ្មោះគីមហេងរងគ្រោះឆាបឆេះដោយសង្ស័យថាមានការធ្វេសប្រហែសពីសំណាក់តៃកុងរថយន្តដឹកស៊ីទែនសាំងដែលបង្កមកពីប្រេងសាំងឆាបឆេះប៉ះជាមួយកំដៅរថយន្តដែលទើបបើកបរពីឆ្ងាយមកដល់ភ្លាមក៍ប្រញាប់បូមប្រេងចេញតែម្តង។ថៅកែសាំងឈ្មោះគីមហេងនេះជាក្មួយប្រុសបង្កើតរបស់លោកសុកហៃអភិបាលរងខេត្តព្រះវិហារហើយការបង្កើតស្ថានីយ័សាំងមួយនេះប្រជាពលរដ្ឋនៅមូលដ្ឋានមិនពេញចិត្តនោះទេ។សេចក្តីរាយការណ៍បានបញ្ជាក់ថាក្នុងពេលកើតហេតុការណ៍នោះកម្លាំងនគរបាលមូលដ្ឋានបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់អណ្តាតភ្លើងអស់ជាច្រើនរថយន្តរហូតដល់ម៉ោង១អធ្រាត្រឈានចូលថ្ងៃទី២៩កក្កដា២០១៦ទើបពន្លត់អណ្តាតភ្លើងអស់។
អាជ្ញាធរមូលដ្ឋានបានអោយដឹងបន្ថែមទៀតថាហេតុការណ៍អគ្គិភ័យនេះកើតទ្បើងដោយសារទុស្សេខ្សែភ្លើងក្បែរកន្លែងកំពុងបូមប្រេងសាំងចេញពីរថយន្តនិងសង្ស័យមួលហេតុមួយទៀតប្រេងសាំងទៅឆាបឆេះភ្លើងចង្ក្រានដែលកំពុងដាំបាយ។តាមការប៉ាន់ស្មានដំបូងគិតជាទឹកប្រាក់ដែលបានបាត់បង់ដោយសារអគ្គិភ័យទ្រង់ទ្រាយធំនេះអស់ប្រមាណ១០ម៉ឺនដុល្លារអាមេរិកឯណោះគឺឆេះទូរស័ព្ទដៃនិងតូបលក់ដូរអស់ចំនួន៧តូបនិងបន្ទប់ជួលផ្សេងទៀត។រីឯស្ថានីយ៍សាំងខាតបង់ទឹកប្រាក់អស់ចំនួនប្រមាណ៤ម៉ឺនដុល្លារអាមេរិក។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងនៅថ្ងៃនេះថាម្ចាស់តូបលក់ទូរស័ព្ទដៃដែលរងគ្រោះដោយសារអគ្គិភ័យបង្កពីស្ថានីយ៍សាំងខាងលើកំពុងនាំគ្នាដាក់ពាក្យបណ្តឹងទារសំណងពីលោកគីមហេងម្ចាស់ស្ថានីយ៍សាំងបង្កបើទោះបីដឹងច្បាស់ថាម្ចាស់ស្ថានីយសាំងជាក្មួយប្រុសបង្កើតរបស់លោកសុកហៃជាអភិបាលរងខេត្តព្រះវិហារក៍ដោយ៕k5 k5 k3