បាត់ដំបង៖ ណែមសាច់ត្រី ត្រូវបានគេ ដាក់តាំងលក់ តាមដងផ្លូវ ជាតិលេខ៥ ក្នុងខេត្ត បាត់ដំបង ភាគច្រើន អ្នកធ្វើដំណើរ ឬក៏ភ្លៀវ ទេសចរណ៍ ចូលទិញដើម្បី ទុកបរិភោគ។ អ្នកលក់ ណែមសាច់ត្រី បានអោយដឹងថាៈ ពួកគាត់មិនបាន ផលិតដោយខ្លួន ឯងនោះទេ គឺគាត់បានទិញ ពីថៅកែធំៗ ដែលជាអ្នក ផលិត យកមកលក់បន្ត។ មន្ត្រីកាំកុងត្រូល និងសម្ថកិច្ចជំនាញ ខេត្តបាត់ដំបង បានចុះទៅ ត្រួតពិនិត្យ ណែមសាច់ត្រី ក្រោយពី ក្រុមជំនាញ ត្រួតពិនិត្យ រួចហើយ ឃើញថា ណែមសាច់ត្រី ទាំងនេះ មានសារធាតុ ដែលហាមឃាត់ (បូរ៉ាក់) ពិតប្រាកដមែន ហើយក៏បាន ដកហូត ណែមសាច់ត្រី ដែលក្រុម អាជីវករបានដាក់លក់។ ដោយមានការ ចូលរួមល្អ ពីអ្នកលក់ សម្ថកិច្ចជំនាញ បានចុះ ទៅដល់ កន្លែង ផលិត ណែមសាច់ត្រី ក៏ពិនិត្យ ឃើញមាន ផ្ទុកសារធាតុគីមី ដែលហាមឃាត់ (បូរ៉ាក់)។
ម្ចាស់សិប្បកម្ម បានឲ្យដឹងថា ពួកគាត់ទិញត្រី យកមកធ្វើ ណែមនេះ ពីប្រទេស វៀតណាម ព្រោះត្រី ធម្មជាតិ មានតម្លៃថ្លៃ ខ្លាំងពេក ចំណែកត្រី ទិញពីវៀតណា មានតម្លៃថោក ហើយការលាយ ធ្វើណែម យកមកលក់នេះ រស់ជាតិ របស់វា ក៏មានប្រហាក់ ប្រហែលគ្នា ទៅនឹងត្រី ធម្មជាតិ។ មន្ត្រីកាំកុងត្រូលថា នៅពេល ដែលញាំ អ្វីមួយ ដែលមាន សារធាតុ បូរ៉ាក់នេះ នឹងបង្ក ឲ្យទៅជាមាន ជំងឺ ហើយអាច បណ្តាលឲ្យ ស្លាប់បាន។ មន្ត្រីបញ្ជាក់ថា៖ ទោះបីជាយ៉ាងណា ក៏មានសិប្បកម្ម ខ្លះទៀត គេមិនបាន ដាក់សារធាតុ បូរ៉ាក់នេះទេ។ សិប្បកម្ម ផលិតណែមសាច់ត្រី ដែលមានជាតិ បូរ៉ាក់ ត្រូវបានបិទ ជាបណ្តោះអាសន្ន ក្រោយពិនិត្យ សិប្បកម្មផលិត ណែមហើយ ហើយក៏បាន រឹបអូសយក មកតម្កល់ទុក អធិការដ្ឋាន នគរបាល ស្រុកសង្កែ ដើម្បីដុតចោល នាពេលខាងមុខ ។ ក្រុមមន្ត្រីជំនាញ បានអះអាងថា ដោយមានការណែនាំ ពីអគ្គនាយក កាំកុងត្រូល លោក ម៉ក់ ពេជ្ជរិទ្ធ នៅថ្ងៃទី២៩ ខែកក្កដានេះ នឹងបន្ត ចុះត្រូត ពិនិត្យកន្លែង ផលិតណែម ដែលដាក់ សារធាតុ ហាមឃាត់ បន្តទៀត៕