ដោយ:ឃិន គន្ធា
បន្ទាយមានជ័យៈលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្ត បន្ទាយមានជ័យបានអោយដឹងថាមានសាច់មាន់ខូចគុណភាពប្រមាណជាង១០០គីឡូក្រាមត្រូវបានកម្លាំងជំនាញធ្វើការដុតកម្ទេចចោលនៅទីលានដីទំនេរមួយកន្លែងរបស់កាស៊ីណូផ្កាយប្រាំនារសៀលថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៦នេះ។ សាច់មាន់ខូចគុណភាពទាំងនេះត្រូវបានលោកបញ្ជាក់ថាគឺកម្លាំងជំនាញកាំកុងត្រូលធ្វើការដកហូតពីតាមរទេះដឹកទំនិញរបស់បងប្អូនប្រជាពលរដ្ឋដែលលួចបង្កប់នាំចូលពីផ្សាររុងក្លឿប្រទេសថៃចូលតាមច្រកអន្តរជាតិប៉ោយប៉ែត នៅចំនុចផ្សារ៉ា ភូមិសង្កាត់ ប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។សាច់មានខូចគុណភាពទាំងអស់នេះគឺមានឈ្មួញធំជាអ្នកប្រមូលទិញពីផ្សារថៃហើយដាក់បង្កប់តាមរទេះម្តងបន្តិចៗលុះឆ្លងផុតពីការត្រួតពិនិត្យសមត្ថកិច្ចជំនាញទើបគេប្រមូលផ្តុំលើកដាក់រថយន្តដឹកយកមកលក់ចែកចាយលើទីផ្សារនៅក្នុងខេត្តបន្ទាយមានជ័យនិងខេត្តមួយចំនួនទៀតដែលនៅក្បែរនេោះ។
លោក ស៊ាន ស៊ីណាត បានបន្តផងដែរថា:ដោយអនុវត្តតាមតួនាទីភារកិច្ច ក្នុងក្របខណ្ឌ នៃកិច្ចការការពារ អ្នកប្រើប្រាស់ ទាំងលើទិដ្ឋភាព សុខភាព-សុវត្ថិភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងធានាឲ្យការធ្វើពាណិជ្ជកម្ម ដំណើរការប្រកបដោយសមធម៍ កសាងទំនុបចិត្តពីអ្នកប្រើប្រាស់ហើយពិសេសដោយទទួលបានការណែនាំនឹងបទបញ្ជាពីលោក ម៉ក់ ពេជ្ជរិទ្ធអគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលមន្ត្រីរបស់សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យតែងតែចុះជាប់ជាប្រចាំក្នុងពិនិត្យនូវរាល់ការនាំចូលតាមច្រកនៃក្រុងប៉ោយប៉ែតនិងការតាំងលក់នៅលើទីផ្សារតាមស្រុកក្រុងទាំង៩ដើម្បីអប់រំផ្សព្វផ្សាយណែនាំដល់អ្នកលក់និងអ្នកប្រើប្រាស់មិនតែប៉ុណ្ណោះតែងរឹបអូសដកហូតរាល់ទំនិញទាំងឡាយណាដែលហួសកាលបរិច្ឆេទប្រើប្រាស់និងនឹងទំនិញហាមឃាត់យកមកកំទេចចោលដោយជៀសវាងបងប្អូនប្រជាពលរដ្ឋទិញយកទៅទទួលទាននាំអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព៕