បន្ទាយមានជ័យះ វេលាម៉ោង៦.៣០នាទីព្រឹកថ្ងៃទី២៧ខែឧសភាឆ្នា២០១៤ មានគេប្រទះឃើញសាកសពហើមអណ្ដែត ទឹកប្រឡាយខាងជើងជាប់ផ្លូវជាតិ លេខ៥ ត្រង់ផ្លូវបទចូលទៅតំបន់ឧស្សាហកម្មពិសេសអូនាង ស្ថិតក្នុងភូមិកូន ដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមិនដឹងមូល ហេតុ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មានអ្នករត់ម៉ូតូឧុបបានប្រទះឃើញ សពក៏ផ្អើលឆោឡោឡើងបានរាយការណ៏ ដល់នគរបាលជំនាញចុះត្រួត ពិនិត្យ ប្រភពមានពត៏មានមួយទៀត ពីអ្នករស់នៅម្ដុំកន្លែង កើតហេតុបាន អោយ ដឹងថា កាលពីវេលាម៉ោង៨.៣៥នាទីយប់ ថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៤ មានករណីយ៏គ្រោះថ្នាក់ចរាចរមួយបង្ករឡើងដោយរថយន្តកៀរ មនុស្សនៅផ្លូវចូលទៅវត្តអូខៃ ដន ពេលនោះក៏នាំគ្នាចេញមកមើលឃើញលើកជនរងគ្រោះ មកដាក់នៅត្រង់ផ្លូវបំបែក៥០
ម៉ែត្រ នោះដោយមិនដឹងជាជនរងគ្រោះមានបង ប្អូនរស់នៅទីណាលុះព្រឹកឡើងក៏ បាត់ជនរងគ្រោះពីកន្លែងតែម្ដង ក៏ក្មានអ្នកណាមានចំណាប់អារម្មណ៏អ្វីដែរ ព្រោះថាមិនមែនជាសាច់ញ្ញាតិ រហូតមកទល់ព្រឹកថ្ងៃកើតហេតុ ទើបមានគេប្រទះ ឃើញសពអណ្ដែតទឹកតែម្ដង ប្រភពពីមន្ត្រីនគរបាលជំនាញបានឲ្យដឹងថា សាកសពបុរសមិនមានអត្ត សញ្ញាណទេ លើខ្លួន
ជនរងគ្រោះមានស្លាកស្នាមផុងលលា ក្បាលផ្នែកខាង ក្រោយ ជនរងគ្រោះស្លាប់ប្រហែល២យប់ហើយ ជនរងគ្រោះមានស្លៀកខោ ខ្លីខ្មៅ គ្មានពាក់អាវទេ តាមការវាយតម្លៃសាកសព និងតាមប្រភពពីកន្លែង កើតហេតុ សាសពគឺជាជនរង គ្រោះដែលរថ យន្ត បុកកៀរ បច្ចុប្បន្ន សាសព ត្រូវបានមន្ត្រីនគរបាលជំនាញ ក្រុងប៉ោយ ប៉ែត រងចាំព្រះរាជអា ជ្ញា និង មន្ត្រីជំនាញមកពីខេត្តដើម្បីពិនិត្យនិងសំរេច។