រឹតបន្តឹង​តាម​គោលដៅ​សំខាន់ៗ​ក្នុង​មូលដ្ឋាន​ឲ្យ​រឹងមាំ​ផ្តល់​ទំនុកចិត្ត​ជូន​ពលរដ្ឋ​

0

កំពង់ស្ពឺ៖ ការថ្លែងលើកឡើង របស់ លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធខេត្តកំពង់ស្ពឺនេៈបានធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារការពារសន្តិសុខ និងផ្សព្វផ្សាយសភាពការណ៏ថ្មីៗ ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ដែលមានវត្តមានមេបញ្ជាការphoto_2016-07-30_11-25-01ក្រុង ស្រុក ស្នាក់ការសន្តិសុខ មន្ទីរជំនាញ នាយទាហាន នាយទាហានរង ចំណុៈបញ្ជាការដ្ឋានទាំងអស់ ។លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការបានលើកឡើងដោយសង្កត់ធ្ងន់ៗថាយើងជាកំលាំងប្រដាប់អាវុធត្រូវការពារដាច់ខាតផលប្រយោជន៏របស់ប្រជាពលរដ្ឋ ធានារាល់បញ្ហាអសន្តិសុខក្នុងមូលដ្ឋានដែលគ្រប់គ្រងដោយមេបញ្ជាការមូលដ្ឋានផ្ទាល់ ហើយត្រូវក្តាប់រាល់កង្វល់ពីពលរដ្ឋតាមមូលដ្ឋាន ក្តាប់រាល់បញ្ហាក្រុមក្មេងទំនើង ជនបង្កអសន្តិសុខក្នុងមូលដ្ឋាននាំពលរដ្ឋភយ័ខ្លាចគ្រប់រូបភាព ។មេបញ្ជាការបន្តទៀតថានៅពេលចុៈប្រត្តិបត្តការនៅតាមមូលដ្ឋានមិនត្រូវយកផលប្រយោជន៏ផ្ទាល់ខ្លួនមកអនុវត្តក្នុងពេលបំពេញតួរនារី ដែលនាំឲ្យប៉ៈពាល់ដល់សេចក្តីថ្លៃថ្នូររបស់កងរាជអាវុធហត្ថ ជាពិសេសមិនអនុញ្ញាតិដាច់ខាតប៉ៈពាល់ផលប្រយោជន៏របស់ពលរដ្ឋផងនោៈដែរ ។
នៅក្នុងឪកាសនោៈដែរដោយមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសឯកឧត្តមនាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ន ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃបានដំឡើងឋាន្តរសក្ក័ជូនកងរាជអាវុធហត្ថជានារីក្នុងអង្គភាពចំនួន ០៤នាក់ដែលកំពង់បំរើការនៅបញ្ជាការដ្ឋានខេត្តកំពង់ស្ពឺ ។គ្រានោៈលោកឧត្តមសេនូយ៏ត្រី មេបញ្ជាការបានបំពាក់ជូននិងបានសន្យាថាអង្គភាពនិងលើកស្ទួយយេនឌរ័ ជាពិសេសកងរាជអាវុធហត្ថនារីនិងត្រូវមានតំណែងរហូតជានាយការិយាលយ័ថែមទៀត ៕photo_2016-07-30_11-25-09 photo_2016-07-30_11-25-51 photo_2016-07-30_11-25-19 photo_2016-07-30_11-25-40 photo_2016-07-30_11-25-34 photo_2016-07-30_11-25-25