​ទារិកា​មួយ​ខួប​កន្លះ​របស់​ស្ត្រី​ខ្មែរ ត្រូវ​ប្តី​ជា​ជនជាតិ​ថៃ​រំលោភ​គ្មាន​មេត្តា​>>

0

?បរទេសថៃ.ខេត្តឆុនបុរី☞ ទារិកាម្នាក់ដែលទើបតែមានអាយុ១ខួបកន្លះ បានទទួលរងនូវទារុណកម្ម> លើផ្លូវកាយយ៉ាងអាណោចអាធ័មជាទីបំផុត ដែលត្រូវបានឪពុកចុងដែលជាជនជាតិថៃ> ចាប់រំលោភរហូតហូរឈាមតាមប្រដាប់ភេទគ្មានស្រាក ចំណែកស្ត្រីជាម្តាយដែលជា> ជនជាតិខ្មែរទៅរស់នៅក្នុងប្រទេសថៃ បែរជាទៅដាំទឹកក្តៅយកមកច្រកអោយកូនផឹកទៅវិញ> ខណៈពេលដែលកូនស្រីយំមិនឈប់ដោយសារតែការឈឺចាប់លើរាងកាយនោះ ។>> យោងតាមរបាយការណ៍របស់ក្រុមតម្រួតថៃដែលបានដកស្រង់សំដីបស់ស្ត្រីជាម្តាយ> ដែលជាជនជាតិខ្មែរ អាយុ២១ឆ្នាំ ហើយក៏ជាស្ត្រីមេម៉ាយកូនមួយគឺកូនស្រីវ័យ១ខួបកន្លះ> ដែលឪពុកដើមរបស់វាគឺជាជនជាតិខ្មែរដូចគ្នា ហើយក៏បានស្វាមីក្រោយម្នាក់ទៀត> គឺជាជនជាតិថៃអាយុ២១ឆ្នាំដូចគ្នា មានមុខរបរជាកម្មករសំណង់ ដែលបច្ចុប្បន្នពួកគេរស់នៅក្នុងបន្ទប់ផ្ទះជួល ក្នុងខេត្ត ឆុនបុរី ប្រទេសថៃ ជាកម្មករកសាង ដោយនាងបាន> រៀបរាប់ប្រាប់ពីដំណើររឿងដល់ក្រុមតម្រួតថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦> វេលាម៉ោង៩យប់ នាងបានចេញទៅក្រៅដើម្បីរកទិញចំណីអាហារអោយប្តីញុាំ ។>> នាងបានរៀបរាប់បន្តថា ពេលដែលនាងវិលត្រឡប់មកវិញ ក៏ស្រាប់តែឃើញកូនស្រី> យំមិនឈប់ទាល់តែសោះ ព្រមទាំងមានឈាមហូរចេញតាមប្រដាប់ភេទមកផង> ទើបខ្លួនបានសួរប្តីថាមានធ្វើអ្វីទៅលើកូនឬអត់ ប៉ុន្តែស្វាមីនាងបានបដិសេធថា> មិនបានធ្វើអ្វីនោះទេ ទើបរឿងក៏បានស្ងប់ស្ងាត់ទៅវិញ ។>> ក្រោយមក នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ គឺនាងបានតាមទាន់ឃើញប្តីកំពុងក្រាប> នៅពីលើកូនស្រីដែលទើបតែមានអាយុជាង១ខួបនោះទៀត ទើបការឈ្លោះទាស់ទែងគ្នា> បានកើតឡើង ដែលពេលនោះប្តីរបស់នាងបានចាប់ក្បាលកូនស្រីបោកទៅនឹងការ៉ូ ទើប> ការប្រទាញគ្នាដើម្បីដណ្តើមយកកូនគឺប្រឹងយកឈ្នះរៀងៗខ្លួន ដែលធ្វើអោយដៃកូនម្ខាង> និងជើងម្ខាងត្រូវបានបាក់ នៅពេលនោះស្ត្រីជាម្តាយបានឆក់យកកូនមកអោបហើយរត់> គេចចេញពីបន្ទប់ទៅសំងំផ្ទះអ្នកជិតខាង ដោយនាងមិនបានដឹងថាដៃ ជើងរបស់កូនស្រីបាក់នោះទេ ក្រោយមកនាងក៏បានវិលចូលមកបន្ទប់វិញ ប៉ុន្តែដោយសារតែឃើញកូន> យំមិនព្រមឈប់សោះទើបនាងបានទៅដាំទឹកក្តៅក្នុងខ្ទះយកមកលាយនឹងទឹកត្រជាក់> អ៊ុនៗយកទៅច្រកអោយកូនផឹក គឺនៅពេលនោះកូនក៏ស្ងាត់មាត់ឈឹង មួយសន្ទុះក៏ស្រាប់> តែឃើញមាត់កូនមានសភាពហើមផង និងចេញពងបែកផង ទើបមានការបារម្ភក៏រត់ទៅ> ពឹងអ្នកជិតខាងអោយជួយជូនខ្លួនដើម្បីនាំកូនស្រីទៅកាន់មន្ទីរពេទ្យឡែមច្បាំង នៅក្នុង ខេត្តឆុនបុរី ។ដោយឃើញសភាពក្មេងស្រីដ៏តូចនេះមានអការៈមិនធម្មតា គ្រូពេទ្យបានរាយការណ៍ទៅក្រុមតម្រួតអោយចុះទៅត្រួតពិនិត្យ ព្រមទាំងនាំខ្លួនឪពុក ម្តាយរបស់> ក្មេងតូចនេះមកសាកសួរ ។>> នៅចំពោះមុខសមត្ថកិច្ច បុរសដែលជាស្វាមីបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភកូនតូចនេះមែនរហូតដល់ប្រដាប់ភេទរហែក ដោយសារតែតណ្ហាឡើងខ្លាំងពេក> ធ្វើអោយទ្រាំមិនបានខណៈដែលប្រពន្ធមិននៅ ។ បច្ចុប្បន្នទារិការដ៏កំសត់នោះ ត្រូវបាន ក្រុមគ្រូពេទ្យកំពុងព្យាយាម និងយកចិត្តទុកដាក់ជាទីបំផុតក្នុងការព្យាបាល ដើម្បីសង្គ្រោះ> អោយផុតពីសេចក្តីស្លាប់ ចំណែកពីរនាក់ប្តី ប្រពន្ធ ត្រូវបានសមត្ថកិច្ចធ្វើការឃុំខ្លួន> ជាបណ្តោះអាសន្នដើម្បីបញ្ជូនខ្លួនទៅតាមផ្លូវច្បាប់ ៕photo_2016-08-29_17-16-11 photo_2016-08-29_17-16-07 photo_2016-08-29_17-16-00 photo_2016-08-29_17-15-55