​រឿង​ជួញដូរ​ក្បាល់​អ្នកតា​នៅ​ស្រុក​ភ្នុំស្រុក​នគរបាល​កំពុង​ប្រមាញ់​រក​ជន​ទុច្ចរិត​នៅ​ពី​ក្រោយខ្នង​

0

 

បន្ទាយមានជ័យះនគរបាលព្រហ្មទ័ណ្ឌនៃស្នងការខេត្តបន្ទាយមានជ័យដឹកនាំផ្ទាល់ដោយលោកផ្កាយមួយសិទិ្ធ ឡោះ ស្នងការរងកំពុងតាមប្រមាញ់ចាប់ជនទុច្ចរិតក្នុងការទិញលក់ក្បាល់អ្នកតានៅស្រុកភ្នុំុស្រុកកាលពីកន្លងមកយកមកផ្តន្ទាទោសតាមច្បាប់ខណះសំណុំរឿងនេះកំពុងតែបែកផ្លាយរំខាន់ដល់សមត្ថកិច្ចនិងធ្វើអោយជនល្មើសដឹងខ្លួន។
លោក សិទិ្ធ ឡោះ ស្នងការរងកណ្តាលព្រហ្មទ័ណ្ណនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងនៅថ្ងៃទី៣០កក្កដានេះថាខណះនគរបាលយុត្តិធម៍កំពុងស្រាវជ្រាវតាមចាប់ជនសង្ស័យជួញដូរក្បាល់អ្នកតាអោយបានទាំងសំបុកបន្ទាប់ពីនគរបាលការិយាល័យជំនាញរបស់លោកសហការជាមួយនគរបាលស្រុកភ្នុំធ្វើការដក់ហូតនៅព្រះកេសព្រះទម្ងន់២,២គិឡូក្រាមជាប្រភេទលង្ហិននិងសំរិទ្ធិ ពីប្រជាពលរដ្ឋឈ្មោះទុំសណ្ដាន់អាយុ ៤៩ឆ្នាំ ប្រពន្ធឈ្មោះកែវចាន់រើនអាយុ៤៩ឆ្នាំ រស់នៅភូមិត្រពាំងថ្ម ខាងត្បូងឃុំប៉ោយចារ្យ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៣មិថុនា២០១៦ដោយពលរដ្ឋនេះបានអះអាងថាខ្លួន
រើសបានថ្មមួយដុំរាងដូចក្បាលអ្នកតាដែលកប់ក្នុងដីពេលគាត់យកគោទៅចង ខាងកើតសាលារៀន បឋមសឹក្សាត្រពាំងថ្ម ខាងកើតភូមិប្រហែល ៥០០ម៉ែត្រកាលពីថ្ងៃទី២១មិថុនា២០១៦ហើយយកមកផ្ទះត្រូវឈ្មួញសុំទិញតម្លៃ ដល់៧ម៉ឺនបាត និង ១០០ដុល្លារយកទៅបាត់បាន២ថ្ងៃត្រូវនគរបាលហៅសាក់សួរដក់ហូតនៅប្រាក់ថៃចំនួន៥២០០០បាទដោយមានកំណត់ហេតុប្រគល់ទទួលយ៉ាងត្រឹមត្រូវទៅតាមនីតិវិធីច្បាប់ពីឈ្មោះទុំ សណ្តាន់ជាមួយនគរបាលមិនបានធ្វើការឃាត់ខ្លួននោះទេដោយគ្រាន់តែអោយចូលរួមសហការផ្តល់ប្រាប់ពីឈ្មួញដែលមកទិញ។ព្រោះតាមច្បាប់ឈ្មោះទុំសណ្តាន់ ពេលដែលរើសបានវត្ថុបុរាណដែលជាព្រលឹងជាតិ អត្តសញ្ញាណជាតិត្រូវប្រគល់ជូនសមត្ថកិច្ចឬអាជ្ញាធរដើម្បីបានការលើកទឹកចិត្តតែបែរជាយកទៅលក់បន្តដខុសច្បាប់ទៅវិញ។ ហើយមកដល់ពេលនេះមុខសញ្ញាដែលសមត្ថកិច្ចកំពុងតាមចាប់បានផ្លាស់ប្តូរនិងមិនដឹងយកវត្ថុបុរាណនោះរក្សាទុកឬលក់បន្តដល់ណានោះទេ។បើតាមការសន្និដ្ឋានរបស់ប៉ូលិសការទិញលក់វត្ថុបុរាណដោយមានរូបជាវត្ថុតាងផងនោះវាគឺជាលក្ខណះជួញដូរវត្ថុបុរាណដែលច្បាប់ហាមឃាត់។ម្យ៉ាងទៀតតាមការបង្ហាញបង្ហោះលើប្រព័ន្ធអេឡិចត្រូនិច្ចតាមរយះសារព័ត៍មាននិងហ្វេសបុកតើវាចំណេញសម្រាបសមត្ថកិច្ចឫជនល្មើស? ៕IMG_4400