កំពង់ធំ៖ នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០១៦ ស្នាក់ការគណបក្សស្រុសណ្តាន់,គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកសណ្តាន់បានរៀបចំធ្វើបទបង្ហាញស្តីបទបញ្ជា និងនីតិវិធីនៃការរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦ ដែលមានការ ដឹកនាំដោយលោកឡង គីសឹង អភិបាលនៃកណះអភិបាលស្រុកសណ្ដាន់និងអ្នកចូលរួមមានក្រុមជនបង្គោលគណបក្សថា្នក់ស្រុក-ឃុំ ភ្នាក់ងារគណបក្ស ក្រុមការងារស្ត្រី ក្រុមការងារយុវជនគណបក្សស្រុក ប្រធានសកម្មជនយុវជនឃុំគ្រប់ឃុំ។ ជាមួយគ្នានេះដែរ ដោយមានការសម្របសម្រួលបទបង្ហាញពីសំណាក់លោក ឡង គីសឹង ប្រធានគណបក្សស្រុក លោក គង់ សុខា អនុប្រធានគណបក្សស្រុក លោក វណ្ណៈ សោភានិត ប្រធានក្រុមការងារយុវជនស្រុក និងលោក ជុំ វីរៈ អនុប្រធានយុវជនស្រុកផងដែរ។ដោយផន សុជាតិ