កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៦ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពងស្ពឺបាននាំអំណោយមនុស្សធម៏របស់កាកបាទក្រហម សាខាខេត្តកំពង់ស្ពឺចែកជូនដល់ប្រជាពលរដ្ឋរដ្ឋ ៥៥គ្រួសារ ដែលរងគ្រោៈដោយសារខ្យល់កន្ត្រាក់ និងខ្យល់កួច កាលពីល្ងាចថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិស្នោរទី១ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។គ្រាដែលចែកអំណោយមនុស្សធម៏លោក អភិបាលខេត្តបានសម្តែងនៅការសោកស្តាយជាពន់ពេកចំពោៈករណីដែលកើតឡើងដោយសារគ្រោៈធម៏ជាតិ បានធ្វើទទួលរងគ្រោៈយ៉ាងធ្ងន់ធ្ងរនៅបាតុភូតធម្មជាតិ ។យោងតាមសាក្សីដែលបានឃើញហេតុការណ៏និយាយថា ករណីនេៈមិនមែនជាខ្យល់កន្ទ្រាក់ទេគឺខ្យល់កួច ព្រោះខ្យល់បានកួចដំបូលនិងផ្ទះទៅស្រស់ៗ ដែលបង្កឱ្យពួកគាត់មានការតត់ស្លុត និងរកកន្លែងសុវត្ថិភាពស៊ឹងតែមិនចង់ទាន់។
យើងសង្កេតឃើញថាថ្នាក់ដឹកនាំកាកបាទក្រហមខេត្ត និងក្រុងច្បារមនបានចុះមកចែកអំណោយកាកបាទ ដល់ប្រជាពលរដ្ឋចំនូន២ភូមិដែលរងគ្រោះខាងលើមានភូមិស្នោរទី១ ចំនួន ៥០គ្រួសារ ភូមិរលាំងសង្កែ ៥ គ្រួសារ ក្នុងនោះផ្ទះដែលត្រូវខ្យល់កួចបំផ្លាញខ្លាំងដល់ដី និងស៊ឹងតែអស់ផ្ទះរលីងមានចំនួន ៦គ្រួសារផងដែរ ។ ក្នុងហេតុការខ្យល់កួចនោៈ បណ្តាលឱ្យមនុស្ស៦អ្នករងរបួស ក្នុងនោះមានក្មេងម្នាក់។លោក វ៉ី សំណាង អភិបាលខេត្ត និងថា្នក់ដឹកនាំដែលបានចូលរួម បានដើរគ្រប់ខ្នងផ្ទះ ហើយវាយតម្លៃរួមថា នេះជាហេតុការដ៏អាក្រក់មួយ និងមានសភាពធ្ងន់ធរជាងគេក្នុងក្រុងច្បារមន។ ក្នុងនោះលោក អភិបាលខេត្តនិងមន្ត្រីគ្រាប់ជាន់ថ្នាក់របស់កាកបាទក្រហមខេត្ត បានចែកអំណោយ របស់កាកបាទក្រហមជូនប្រជាពលរដ្ឋដែលរងគ្រោះមាន អង្ក មុងភួយ តង់ មី ប្រេងឆា គ្រឿង បរិភោគជាច្រើនមុខ ព្រមទាំងថវិកាមួយចំនួន ៕