ផ្លូវលំ​១​ខ្សែរ​និង​ផ្លូវដី​៣​ខ្សែរ​ទៀត​ត្រូវបាន​ស្ថាបនា​សំរួល​ដំណើរ​ជូន​ពលរដ្ឋ​ក្នុង​ក្រុង​សិរីសោភ័ណ​

0

ដោយ:ឃិន គន្ធា

បន្ទាយមានជ័យ៖ផ្លូវលំក្រាលគ្រួសក្រហម១ខ្សែរ ១៨៥០ម៉ែត្រ និងផ្លូវដី៣ខ្សែរទៀតប្រវែង ៥៨០ម៉ែត្រត្រូវបានស្ថាបនា សំរួលដំណើរជូនពលរដ្ឋក្នុងសង្កាត់ ព្រះពន្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យកាលពីចុងសប្ដាហ៍ថ្ងៃទី ៣០និង៣១ខែកក្ដដា២០១៦នេះ។photo_2016-07-31_19-15-25លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ លោក វៃ កេងលី អភិបាលក្រុងសិរីសោភ័ណ ក្រុមកាងការចុុះជួយក្រុងសិរីសោភ័ណ និងសប្បរសជនលោក ហួត គង់ជួយគ្រឿចក្រស្ថាបនាផ្លូវនេះ។លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យប្រាប់ថា: ផ្លូវលំ៣ខ្សែរស្ថិតក្នុងភូមិ ៤ សង្កាត់ព្រះពន្លាហើយផ្លូវនេះ មិនត្រឹមតែសម្រួលចរាចរណ៍ជូនពលរដ្ឋ ជាផ្លូវសម្រាប់រដ្ឋរយន្តតូចធំ ពិសេសរថយន្តពន្លត់អគ្គីភ័យ ចូលជួយពេលមានគ្រោះអគ្គីភ័យកើតឡើង។
រីឯផ្លូវ១ខ្សែរទៀតប្រវែង ១៨៥០ម៉ែត្រ ស្ថិតក្នុងភូមិ១សង្កាត់ព្រះពន្លា ត្រូវបានឈូសឆាយលប់ជង្ហុក សំបុកមាន់ និងចាក់ដីគ្រួសបន្ថែមប្រវែង ៣៥០ម៉ែត្រដើម្បីអោយសិស្សានុសិស្ស និងពលរដ្ឋទូទៅអាចសម្រួលដំណើរ ងាយស្រួលជាងមុនពិសេសក្នុងរដូវវស្សា។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យប្រាប់បន្តថា:លទ្ធផលទាំងនេះ គឺបានពីការណែនាំរបស់ឧបនាយករដ្ឋមន្ត្រី កែ គិមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ ដែលបានណែនាំក្រុមការងារចុះជួយស្រុកក្រុងទាំង៩របស់ខេត្តបន្ទាយមានជ័យ អោយជួយស្ថបនានិងជួសជល់ រាល់ហេដ្ឋារចនាសម្ព័ន ផ្លូវលំ ផ្លូវបេតុង និងផ្លូវកៅអោយពលរដ្ឋបានធ្វើដំណើរងាយស្រួល៕photo_2016-07-31_19-15-20 photo_2016-07-31_19-15-16 photo_2016-07-31_19-15-40 photo_2016-07-31_19-15-36 photo_2016-07-31_19-15-31