ក្រុមការងារ​មូលនិធិ​មិត្ត​កំពង់ត្រាច​ចុះសួរសុខទុក្ខ​នាំយក​អំណោយ​មួយចំនួន​ជូន​គ្រួសារ​ក្រីក្រ​ប្រភេទ​ពីរ​ចាស់ជរា​មាន​ជំងឺ​និង​ប្រុស​ម្នាក់​ក្នុងបន្ទុក​

0

ខេត្តកំពត៖ ស្រុកកំពង់ត្រាច នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ក្រុមការងារមូលនិធិមិត្តកំពង់ត្រាច ដែលដឹកនាំដោយលោក អ៊ឹម ច័ន្ទសោធន រួមជាមួយលោក ជួន សុភា អភិបាលរងនៃគណ:អភិបាលស្រុកកំពង់ត្រាច និងលោក ទិន សម្បត្តិ សមាជិកក្រុមប្រឹក្សាស្រុក ព្រមទាំងphoto_2016-07-31_23-45-47អាជ្ញាធរភូមិ ឃុំ បានចុះសួរសុខទុក្ខនិងនាំយកអំណោយមួយចំនួនជូនគ្រួសារ លោកតា ទួន រុន អាយុ ៨៤ឆ្នាំ និង លោកយាយ សុខ ភាន អាយុ ៦៨ឆ្នាំ ជាគ្រួសារក្រីក្រប្រភេទពីរ ចាស់ជរាមានជំងឺ និងមានចៅប្រុសម្នាក់ក្នុងបន្ទុក រស់នៅ ភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។ អំណោយរួមមាន៖១ អង្ករមួយបាវ៥០គីឡូ ត្រីប្រៃសាំប៉ាន់១គីឡូ ជាអំណោយរបស់មូលនិធិមិត្តកំពង់ត្រាច ។
២ ថវិកាចំនួន ៥ម៉ឺនរៀល ជាអំណោយរបស់អង្គការបណ្តុះបណ្តាលវិជ្ជាជីវៈនិងអភិវឌ្ឍន៍សង្គម ៣ ថវិកា៦ម៉ឺនរៀល ជាអំណោយរបស់អជ្ញាធរស្រុក និងឃុំកំពង់ត្រាចខាងលិច សូមជូនពរសមាជិកសកម្មមូលនិធិមិត្តកំពង់ត្រាច សប្បុរសជនទាំងអស់ អោយទទួលបាននូវសុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ច ៕  photo_2016-07-31_23-45-32  photo_2016-07-31_23-45-43 photo_2016-07-31_23-45-37