ខេង ឧត្តម
សៀមរាប៖ ឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដឹកនាំមន្ត្រីមន្ទីរជំនាញចុះពិនិត្យផ្លូវខូចនានាក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦។ឯកឧត្តមបានលើថាដោយសារតែរដូវភ្លៀងបានឈានចូលមកដល់ផ្លូវក្នុងក្រុងមួយចំនួនក៍ត្រូវខូចខាតជាបណ្តើរៗដូចច្នេះហើយក្នុងនាមជាអាជ្ញាធរខេត្ត ក៍មិនត្រូវព្រងើយកន្តើយនោះដែរ ឯកឧត្តមបានបន្តថាផ្លូវដែលត្រូវចុះពិនិត្យនោះស្ថិតនៅចំណុច ក ផ្លូវ ពីរង្វងមូល ផ្សារចាស់ ទៅដល់ អាងចំរុះទឹកស្អុយ ខ ផ្លូវ សងខាងស្ទឹង ពីស្ពានមន្ទីរទេសចរណ៍ចាស់ ដល់ស្ពាននាគ គ ផ្លូវ ផ្សារដើមក្រឡាញ់ ឃ មុខអភិរក្សអង្គរ ដើម្បីជួលជុលឡើងវិញ ក្នុងនោះដែរ ឯកឧត្តម ព្រមទាំងមន្ត្រី មន្ទីរជំនាញក៍បានពិនិត្យមើល ការស្តារ ប្រឡាយទឹកស្អុយផងដែរ៕