យល់ដឹង​ពី​គុណភាព​និង​សុ​វត្តិភាព​ចំណីអាហារ​នាំមក​នូវ​សុខមាលភាព​និង​សេចក្ដីថ្លៃថ្នូរ​

0

ដោយ:ឃិន គន្ធា

បន្ទាយមានជ័យ៖ ការយល់ដឹងពីគុណភាព និងសុវត្តិភាពចំណីអាហារ នាំមកនូវសុខមាលភាពនិងសេចក្តីថ្លៃថ្នូរ ក្នុងសង្គមរីកចម្រើន នេះជាការលើកឡើងក្នុងការផ្សព្វផ្សាយរបស់សមត្តកិច្ចកាំកុងត្រូលដែលដឹកនាំដោយ លោកហុង លៀង អនុប្រធានសាខាកាំកុងត្រូល ខេត្តphoto_2016-08-01_21-02-09បន្ទាយមានជ័យ នគរបាលសេដ្ឋកិច្ចខេត្ត-ក្រសួងនិងមន្ទីរពាណិជ្ជកម្មខេត្ត ជាមួយសិស្សនុសិស្សនៅវិទ្យាល័យមេឡៃ ក្នុងស្រុកម៉ាឡៃ នាព្រឹកថ្ងៃទី២កញ្ញា២០១៦។
លោកហុង លៀង អនុប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា: តាមការណែនាំពីលោកស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្ត អនុញ្ញាតអោយចុះ ត្រួតពិនិត្យទំនិញ រាល់ទំនិញដែលធ្វើចរាចរនៅទីផ្សារត្រូវតែឃ្លាំមើលនិងត្រួតពិនិត្យដោយយកចិត្តទុកដាក់ពីមន្ត្រីជំនាញ។ហើយក្រុមអាជីវករមួយចំនួនក៏ត្រូវបានឲ្យផ្តិតមេដៃធ្វើកិច្ចសន្យាក្នុងការបញ្ឈប់នាំទំនិញខូចគុណភាពនិងគ្មានយីហោលក់ដូរតទៅទៀត។
សមត្ថកិច្ចកាំកុងត្រូលនិងប៉ូលីសសេដ្ឋកិច្ចបានចុះត្រូតពិនិត្យលើទំនិញនៅតាមទីផ្សារដែលកំពុងធ្វើចរាចរលក់ដូរ ហើយបានរឹបអូសទំនិញជាច្រើនពីអាជីវករក្នុងនោះមានទំនិញខូចគុណភាពនិងទំនិញគ្មានស្លាកសញ្ញា និងហាមឃាត់ការការដាក់តាំងលក់ផងដែរ។
លោកហុង លៀង បន្តថា: ដោយអនុវត្តតាមតួនាទីភារកិច្ច ក្នុងក្របខណ្ឌ នៃកិច្ចការការពារ អ្នកប្រើប្រាស់ ទាំងលើទិដ្ឋភាព សុខភាព-សុវត្ថិភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងធានាឲ្យការធ្វើពាណិជ្ជកម្ម ដំណើរការប្រកបដោយសមធម៍ កសាងទំនុបចិត្តពីអ្នកប្រើប្រាស់ហើយពិសេសដោយទទួលបានការណែនាំនឹងបទបញ្ជាពីលោក ម៉ក់ ពេជ្ជរិទ្ធអគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលមន្ត្រីរបស់សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យតែងតែចុះជាប់ជាប្រចាំក្នុងពិនិត្យនូវរាល់ការនាំចូលតាមច្រកនៃក្រុងប៉ោយប៉ែតនិងការតាំងលក់នៅលើទីផ្សារតាមស្រុកក្រុងទាំង៩ដើម្បីអប់រំផ្សព្វផ្សាយណែនាំដល់អ្នកលក់និងអ្នកប្រើប្រាស់មិនតែប៉ុណ្ណោះតែងរឹបអូសដកហូតរាល់ទំនិញទាំងឡាយណាដែលហួសកាលបរិច្ឆេទប្រើប្រាស់និងនឹងទំនិញហាមឃាត់យកមកកំទេចចោលដោយជៀសវាងបងប្អូនប្រជាពលរដ្ឋទិញយកទៅទទួលទាននាំអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព៕ photo_2016-08-01_21-01-46 photo_2016-08-01_21-01-57 photo_2016-08-01_21-01-36 photo_2016-08-01_21-01-41 photo_2016-08-01_21-02-01 photo_2016-08-01_21-01-51 photo_2016-08-01_21-02-19 photo_2016-08-01_21-02-14