ជប៉ុន៖សមាជិក ០២ នាក់ នៃក្រុមតារាចម្រៀង AKB48 ដ៏មានប្រជាប្រិយភាពបំផុត របស់ជប៉ុន បានរងរបួស បន្ទាប់ពី បុរសអ្នកគាំទ្រមា្នក់ បានវាយប្រហារទៅលើពួកគេ ។
តារាចម្រៀង Rina Kawaei អាយុ ១៩ ឆ្នាំ និង នាង Anna Iriyama អាយុ ១៨ ឆ្នាំ បានទៅជួបអ្នកគាំទ្ររបស់គេ នៅ ភាគខាងជើងនៃទីក្រុង តាគីហ្សាម៉ា កាលពីថ្ងៃអាទិត្យ ស្រាប់តែខណៈនោះ ក៏មានបុរសម្នាក់ហក់ឡើងលើឆាក ដោយយកកាំបិត កាប់លើដៃ និងក្បាល តារាចម្រៀងពីរដួងខាងលើ ហើយបុរសរូបនេះក៏បានអារដៃខ្លួនឯងផងដែរ ។ នេះបើតាមសារព័ត៌មាន ក្យូដូ បានចុះផ្សាយ។
ក្រុម AKB48 គឺជាក្រុមមួយ ដែលទទួលបានកំណត់ត្រា ពិភពលោក ដោយជាប់ជាក្រុមតារាចម្រៀងប៉ុប មានសមាជិកស្រី ច្រើនជាងគេ ។
ក្រោយហេតុការណ៍នេះ បានកើតឡើង ប៉ូលិស បានធ្វើការឃាត់ខ្លួនលើ បុរស រោគចិត្ត អាយុ ២៤ ឆ្នាំ ដោយគស្គាល់ឈ្មោះថា Satoru Umeta ។
អ្នកគ្រប់គ្រងសមាជិកក្រុម AKB48 បាននិយាយថា តារាចម្រៀងស្រីទាំងពីរ បានវះកាត់ដោយជោគជ័យ និង ពួកគេអាចនឹងចាកចេញពីមន្ទីរពេទ្យ នៅថ្ងៃចន្ទនេះ ។
សម្រាប់ព្រឹត្តិការណ៍ ដែលក្រុម AKB48 នឹងធ្វើការប្រគុំតន្ត្រីនៅថ្ងៃចន្ទ ក្នុងទីក្រុងតូក្យូ និង ព្រឹត្តិការណ៍ផ្សេងទៀត ត្រូវបានលុបចោល ។
ព័ត៌មាននៃការវាយប្រហារលើតារាចម្រៀងនេះ ត្រូវបានផ្សាយគ្របដណ្តប់ពេញផ្ទៃប្រទេស ។ សម្រាប់ AKB48 គឺត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៥ ដែលជាក្រុមតារាចម្រៀងដ៏ធំ នៅក្នុងប្រទេសជប៉ុន និងអាស៊ី ។ AKB តំណាងឲ្យ Akihabara ហើយ លេខ ៤៨ គឺតំណាងចំនួន ពិត នៃសមាជិកក្រុម ដែលមានតារាចម្រៀងស្រី ៤៨ ដួង ៕
នាង Anna Iriyama
នាង Rina Kawaei