កំពង់ធំ បុរសម្នាក់ត្រូវបានស្លាប់យ៉ាងអាណោចអាធ័ម ខណះដែលបើកបររថយន្តក្នុងស្ថានភាពស្រវឹងជោគជាំ បណ្តាលឲ្យរថយន្តទាំងមូលធ្លាក់ចូលទឹកអូព្រែកស្បូវ ធ្វើឲ្យបុរសជាតៃកុងឡានចេញមិនរួច ស្លាប់យ៉ាងវេទនានៅក្នុងរថយន្តនៅចំនុចភូមិព្រែកស្បូវ សង្កាត់អូកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យតៃកុងរថយន្តស្លាប់នៅក្នុងរថយន្ត បានកើតឡើងនៅវេលាម៉ោង ២១និង០០នាទីយប់. ដោយរថយន្តប្រភេទកាម៉ារីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ1C-4419អ្នកបើកបរឈ្មោះសំ ដុស ភេទប្រុសអាយុ៣៩ឆ្នាំនៅភូមិឃុំសាលាវិស័យស្រុកប្រាសាទបល្ល័ង្គខេត្តកំពង់ធំបានបើករថយន្តធ្លាក់ចូលក្នុងអូរព្រែកស្បូវបណ្ដាលអោយស្លាប់នៅនឹងកន្លែងកើតហេតុមូលហេតុ៖បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន.ផ្លូវកោង។តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គឺរថយន្តមួយគ្រឿងនេះ បានបើកបរក្នុងល្បឿនលឿន លុះមកដល់ចំនុចផ្លូវកោង ភូមិព្រែកស្បូវ សង្កាត់អូកន្ធរ ក៏ជ្រុលធ្លាក់ក្នុងទឹកអូរព្រែក ស្បូវ ខណះពេលដែលម្ចាស់នៅក្នុងរថយន្ត ត្រូវបានគេសណ្ឋានថា បើកបរក្នុងស្ថានភាពស្រវឹង ខណះនោះក៏ មានការជួយពីសំណាក់ប្រជាពលរដ្ឋ តែនៅពេលដែលជួយយកតៃកុងឡានចេញពីក្នុងឡាន តៃកុងឡានបាន ឈ្លោះទឹកស្លាប់នៅក្ន្ុងរថយន្តបាត់ទៅហើយ ។
ក្រោយពីកើតហេតុ សមត្ថកិច្ចនៃស្នងការនគរបាលខេត្តកំពង់ធំ បានធ្វើកោសល្យវិច្ច័យ និងត្រួតពិនិត្យនៅចំនុចទីតាំងកើតហេតុ ហើយសណ្ឋានជំហ៊ានដំបូងគឺបើកបរក្នុងល្បឿន១០០មក្នុងមួយម៉ោង ក្នុងស្ថានភាព ផ្លូវកោង៧០អង្សា ត្រូវបានទទួលលទ្ធផលធ្លាក់ទឹកអូរស្លាប់ ហើយបានប្រគល់ជូនសាច់ញាតិទទួលយកទៅ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ដោយ ប៊ុន.រដ្ឋា