កណ្ដាល: ដោយមានការចង្អុលបង្ហាញពីឯកឧត្ដម.ឧត្ដមសេនីយ៍ទោ.អ៊ាវ.ចំរើន.ស្នងការដ្ផាននគបាលខេត្តកណ្ដាលបានដាក់បញ្ជាឲ្យលោកអធិការគ្រប់ស្រុក.ក្រុង.ចុះផ្សព្វផ្សាយច្បាប់និងសហការណ៍ជាមួយមន្ត្រីមូលដ្ផានហើយនិងបងប្អូនប្រជាពលរដ្ផបានយល់ដឹងយ៉ាងច្បាស់នូវគោលនយោបាយ៩ចំណុច។
ជាក់ស្ដែងលោក.ឈឿន.ប៊ុនឆន.អធិការស្រុកកោះធំបានឲ្យដឹងកាលពីថ្ងៃទី០១ខែសីហាឆ្នាំ២០១៦នេះថា: នេះជាលើកទី១ដែលបេសកម្មរបស់លោកបានចុះផ្សព្វផ្សាយនៅចំណុចផ្ទះមេភូមិពាមផ្ទោលកើតឃុំលើកដែក.ដែលមានបងប្អូនប្រជាពលរដ្ផបានចូលរួមចំនួន២៩គ្រួសារហើយត្រូវបានយល់ដឹងយ៉ាងច្បាស់បីចំណុចធំៗគឺអំពីបញ្ហាគ្រឿង.ទី២.ការរឹតបន្តឹងឲ្យពួកគាត់ចេះច្បាប់ចរាចរណ៍ផ្លូវគោគនិងពិសេសទៅទៀតទីបី.មិនឲ្យកើតមាននូវល្បែងសុីសងថែមទៀតផង។ដោយឡែកនៅក្នុងឪកាសនោះនគបាលរដ្ផាបាលប៉ុស្តិ៍លើកដែកបានភ្ជាប់នូវការចែកសៀវភៅស្នាក់នៅ(ក.២)បានចំនួន២៩គ្រួសារថែមទៀតផង.ព្រមទាំងពន្យល់ឲ្យពួកគាត់បានយល់ដឹងនូវរបៀបទុកដាក់ថែរក្សាបានល្អ.មិនត្រូវកោសលុប.ឬបន្ថែមឈ្មោះសមាជិកដោយខ្លួនឯងបានឡើយ។ការយល់ដឹងប្រកបដោយភាពរីករាយរបស់
បងប្អូនប្រជាពលរដ្ផក៍ជាការផ្ដើមចេញដោយជោគបំផុតនូវភូមិឃុំដែលមានសុវត្ថភាពផងដែរ៕ ដោយ.ខាត់.សុឃឿន