​ឡានពេទ្យ​បុក​ជាមួយ​ឡាន​ដឹក​ស្រា​បៀ​ពេញទំហឹង​បណ្តាល​ឲ្យ​របួស​ចំនួន​២​នាក់​

0

 

សៀមរាប៖រថយន្តដឹកអ្នកជំងឺរបស់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងបោះពួយក្នុងក្នុងល្បឿនលឿនជ្រុកទៅបុកជាមួយរថយន្តកូរ៉េដឹកស្រាបៀបណ្ដាលឲ្យអ្នកជិះក្នុងរថយន្តសង្គ្រោះចំនួន០២នាក់រងរបួសស្រាល។ហេតុការណ៍នេះកើតនៅវេលាម៉ោង១១និង៤៥នាទី
ព្រឹកថ្ងៃទី៣១ខែកក្ដដាឆ្នាំ២០១៦លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិបចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។លោកវរសេនីយ៍ត្រីទេពពុំសែនអធិការនគរបាល
ស្រុកពួកបានឲ្យដឹងថា៖រថយន្តសង្គ្រោះពាក់ស្លាកលេខរដ្ឋ១២. ២-០៧៩៨ បើកបរដោយបុរសម្នាក់ឈ្មោះ ជឿន បូរី អាយុ៣៦ឆ្នាំ រស់នៅភូមិវត្តលៀប សង្កាត់សំរោងក្រុងខេត្តបាត់ដំបងដឹកទារិកាដែលទើបតែកើតបាន៣ថ្ងៃនិងម្ដាយមកសំរាកព្យាបាលនៅមន្ទីរពេទ្យកុមារខេត្តសៀមរាបពីលិចទៅកើតលុះដល់ចំណុចកើតហេតុបានឡើងវ៉ារថយន្តមួយគ្រឿងទៀតហើយទៅបុករថយន្តម៉ាក់ ISUZU ពណ៌ស ពាក់ស្លាកលេខបន្ទាយមានជ័យ 2A:0911 បើកបរដោយឈ្មោះ លី ភេទប្រុសមានមុខរបរជាអ្នកបើកឡានឲ្យក្រុមហ៊ុនស្រាបៀ LEO ក្នុងក្រុងសៀមរាបបើកឆ្លងកាត់ផ្លូវ ចំពោះរថយន្តដឹកស្រាបៀរក្រោយពេលកើតហេតុបានបន្តបើករត់គេចខ្លួនរហូតទៅដល់ចំណុចសិប្បកម្មតំបាញពួក បានទុករថយន្តចោល ចុះរត់គេចខ្លួនបាត់។ លោកអធិការនគរបាលបានបន្តថារថយន្តសង្គ្រោះដឹកអ្នកជំងឺពេលនោះបានបែកកងមុខផ្នែកខាងស្តាំ ហើយបានច្រុលចង្កូតទៅបុកខឿនចិញ្ចើមផ្លូវខាងជើង ទើបទៅមុខលេងរួច រថយន្តខូចខាងផ្នែកខាងមុខ ចំពោះទារិកានិងម្ដាត្រូវបានលើកដាក់រថយន្តមួយផ្សេងទៀតដឹកបន្តទៅសំរាកព្យាបាលនៅមន្ទីរពេទ្យកុមារខេត្តសៀមរាប។បច្ចុប្បន្នរថយន្តទាំង០២ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួកដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕received_1950105751882659 received_1950105718549329 received_1950105715215996