លួច​កាច់​សោរ​ម៉ូតូ​អស់លក្ខណ៍​ត្រូវ​ប៉ូលីស​វាយខ្នោះ​បញ្ជូន​បញ្ជូនទៅ​តុលាការ​

0

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យកាច់សោរម៉ូតូម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្វាយចេកស្ទាក់ចាប់ប្រផាប់ប្រភីង បន្ទាប់ពីធ្វើសកម្មភាព លួចកាច់សោរម៉ូតូអ្នកដទៃពីស្រុកថ្មពួក ឆ្លងកាត់ស្រុកស្វាយចេក កាលពីចុងសប្តាហ៍កន្លងទៅនេះ នៅលើកំណាត់ផ្លូវជាតិលេខFullSizeRender FullSizeRender (1) FullSizeRender (2)៥៦A ស្ថិតក្នុងភូមិសាស្ត្រឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា ជនស្ស័យខាងលើមានឈ្មោះ វឹក វី ភេទប្រុសអាយុ ២៤ឆ្នាំ រស់នៅភូមិថ្មីលិច ឃុំភូមិថ្មី ស្រុកថ្មពួក ហើយការឃាត់ខ្លួននេះ ធ្វើឡើង បន្ទាប់ទទួលបានការសហការណ៍តាមទូរស័ព្ទពីលោកអធិការនគរបាលស្រុកថ្មពួក ថាមានករណីលួចម៉ូតូម៉ាកស្កបភី ពណ៌ស របស់ គ្រូបង្រៀនម្នាក់ឈ្មោះ ទុយ ប៊ុនទាប់ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក នៅសាលាអនុវិទ្យាល័យឃុំភូមិថ្មី ខណៈដែលគ្រូបង្រៀនដាក់បញ្ឈរម៉ូតូទុកចោលមិនដកសោចេញហើយចូលក្នុងអាគារបណ្ណាល័យ ។
លោកបញ្ចាក់ថា ក្រោយពីទទួលព័ត៌មានភ្លាម លោកបានដាក់ពង្រាយកម្លាំងនគរបាល តាមផ្លូវជាតិលេខ៥៦A ក្នុងភូមិសាស្ត្រ ស្រុក ស្វាយចេក ក្រោយមកសមត្តកិច្ចឃើញមុខសញ្ញាជនសង្ស័យជិះម៉ូតូដែលគេលួចនោះ ឆ្លងកាត់ចំណុចត្រួតពិនិត្យកម្លាំងនគរបាល ។ សមត្ថកិច្ចក៏បានចេញស្ទាក់ហើយជិះម៉ូតូប្រដេញចាប់បាននៅពេលជនសង្ស័យព្យាយាមបើករត់គេចចូលវាលស្រែនិងចំការចំការដំឡូង។ជនសង្ស័យនៅថ្ងៃដដែលបន្ទាប់មកត្រូវបាននគរបាលស្រុកស្វាយចេក ចាប់ប្រគល់ឱ្យនគរបាលស្រុកថ្មពួកដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ ៕