ទុស្សេ​ចរន្ត បង្ក​អោយ​ឆេះ​ផ្ទះ​និង​បំផ្លាញ​ទ្រព្យសម្បត្តិ​អស់​ ជាង​២​សែន​បាត​

0

បាត់ដំបងៈ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គីភ័យលេបត្របាក់ទាំងស្រុង
ដោយបានបំផ្លាញនូវទ្រព្យសម្បត្តិអស់ប្រមាណជាង២សែនបាត ខណៈដែលម្ចាស់ផ្ទះ
មិនបាននៅក្នុងផ្ទះ ហើយមានការឆ្លងចរន្តអគ្គីសនី ដែលបណ្តាលអោយមានការ
ឆាបឆេះឡើង និងគ្មានការជួយអន្តរាគមន៍ពីខាងណានោះឡើយ ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ២
និង១០នាទីរសៀល នៅចំណុចក្រុមទី១៣ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយអគ្គីភ័យនេះបានឆាបឆេះទៅលើផ្ទះដែលមានទំហំ ៤x៥ ម៉ែត្រ សាងសង់អំពីឈើប្រក់ស័ង្កសី ជារបស់ឈ្មោះ យុន យឹង ភេទប្រុស អាយុ ៤២ឆ្នាំមានទីលំនៅត្រង់ចំណុចកើតហេតុ ។

បើតាមសំដីរបស់ប្រជាពលរដ្ឋដែលនៅជិតទីតាំងកើតហេតុបាននិយាយថា មុនដំបូង
គឺគេបានឮសម្លេងផ្ទុះរប៉េះរប៉ោះព្រមទាំងមានផ្សែងភ្លើងហុយចេញពីក្នុងផ្ទះជនរងគ្រោះ
ខាងលើផង ខណៈដែលម្ចាស់ផ្ទះមិនបាននៅក្បែ ។

ភ្លាមៗនោះដែរភាពចលាចលក៏បានកើតឡើងដោយមានការឆោរឡោដើម្បីនាំគ្នា
ជួយដួសទឹកយកទៅពន្លត់ ប៉ុន្តែជាអកុសលតែមួយប៉ព្រឹចភ្នែកប៉ុណ្ណោះ អណ្តាតភ្លើង
ចាប់ផ្តើមឆេះពេញក្រមុំយ៉ាងលឿនជាទីបំផុត ស្របពេលដែលមានខ្យល់ជួយបក់បោក
ផងនោះ ធ្វើអោយប្រជាពលរដ្ឋទាំងអស់មិនអាចចូលទៅជួយពន្លត់បាននោះឡើយ
ដោយបានត្រឹមតែនាំគ្នាឈរមើលទាំងការស្តាយស្រណោះជាទីបំផុត ។

ខណៈដែលសមត្ថកិច្ចចុះទៅត្រួតពិនិត្យ និងដើម្បីសាកសួរព័ត៌មានលំអិតគឺម្ចាស់ផ្ទះ
ហាក់មានអារម្មណ៍មិនល្អទាល់តែសោះ ព្រមទាំងបានបញ្ជាក់នូវទ្រព្យសម្បត្តិ
ដែលរងការខូចខាតទាំងស្រុងរួមមាន ប្រាក់បាត ចំនួន ២០០ ០០០បាត (ពីរសែនបាត)
ខ្សែ ក ផ្លាទីនមួយខ្សែរតំលៃ ១០ ០០០បាត (មួយម៉ឺនបាត) កង់ពីរគ្រឿង ទូរស្សន៍ ១គ្រឿង
មូលហេតុគឺដោយសារឆ្លងចរន្តអគ្គីសនី ដោយសមត្ថកិច្ចបានបញ្ជាក់ដែរថា ថ្មីៗនេះ
នៅតាមបណ្តាអធិការដ្ឋានមួយចំនួន បានទទួលនូវរថយន្តពន្លត់អគ្គីភ័យ ដោយឡែក ស្រុកសំពៅលូន មិនទាន់បានទទួលនៅឡើយទេ ដែលជាហេតុមិនអាចរកអ្វីទៅ
អន្តរាគមន៍ជួយប្រជាពលរដ្ឋបាន ៕image3 image4 image2