​ក្រុមចោរ​ឃ្លុំ​មុខ ៥​ទៅ​៦​នាក់ អាវុធ​៣​ដើម ចូល​ប្លន់​ផ្ទះ​អ្នក​វី​ង​លុយ​មួយ​នៅ​ស្រុក​សាមគ្គី​មានជ័យ​ ​យកប្រាក់​សរុប​ជិត​៤​ពាន់​ដុល្លា មាស​និង​ផ្លាក​ទីន​៧​ជី​

0

ខេត្តកំពង់ឆ្នាំង៖ ម្ចាស់ផ្ទះវេលុយវីងលុយមួយកន្លែងបានរងរបួសធ្ងន់ និងទ្រព្យសម្បត្តិ មួយចំនួនធំសុបជិត៤ពាន់ដុល្លា ត្រូវចោរប្លន់ ប្រដាប់អាវុធបន្ន់យកទៅអស់ ករណីប្លន់នេះបានកើតឡើង នៅវេលាម៉ោង ៦និង៤៥នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិរ៉ា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ។
លោក ដួង ហុង អធិការនគរបាល ស្រុកសាមគ្គីមានជ័យ បានអោយដឹងថាៈម្ចាស់ផ្ទះខាងលើមានម្តាយឈ្មោះ ប៉ោ យ៉េត អាយុ ៦២ឆ្នាំ ចំណែកកូនប្រុស ដែលរងគ្រោះក្នុងអំពើប្លន់ខាងលើ មានឈ្មោះ ហ៊ុយ ធី អាយុ៣០ឆ្នាំ មានមុខរបរបើកវេលុយវីង និងទទួលប្រាក់ ។
លោក បានបន្តថាៈ មុនពេលកើតហេតុ គ្រួសារខាងលើ ដែលមានគ្នា៣នាក់គឺម្តាយនិង កូនពីរនាក់ កំពុងហូបបាយ នៅក្នុងផ្ទះ ពេលនោះបានឮសម្លេងឆ្កែព្រុះ នៅក្រោយផ្ទះ ហើយម្ចាស់ផ្ទះ ឈ្មោះហ៊ុយ ធី ក៍ចេញ ទៅមើល ស្រាប់តែត្រូវក្រុមចោរប្រដាប់អាវុធ មានគ្នា ពី៥ទៅ៦នាក់ ក្នុងដៃមានកាំភ្លើងវែង២ដើម កាំភ្លើង ខ្លី១ដើម បានចាប់ក្រៀកវ៉ៃរហូតដួលសន្លប់ និងខ្លះទៀតមកភ្ជុង ម្តាយនិងប្រពន្ឋឈ្មោះ ហ៊ុយ ធីមិនអោយ ស្រែក បើហ៊ានស្រែក និងបាញ់ចោល ។
បន្ទាប់មក ក្រុមចោរបានធ្វើសកម្មភាពរើកកាយ យកទ្រព្វសម្បត្តិអស់ ជាច្រើន មានដូចជា ប្រាក់ខ្មែរ ៨លានរៀល ប្រាក់ដុល្លា ១៥០០ដុលា្ល មាស៤ជី ផ្លាកទីន ៣ជី ប្រាក់របស់ម្តាយ ៤០ម៉ឺន និង៨០ដុល្លា និងកាតទូរសព្ទ័ដៃ៧០ ដុល្លា ពេលប្លន់រូច ក្រុមចោរបានគេចខ្លួនបាត់ទៅ ចំណែក បុរសឈ្មោះ ហ៊ុយ ធី ត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះនៅគ្លីនីកឯកជន។
សមត្ថកិច្ចបានអោយដឹងថាៈ មកដល់ពេលនេះសមត្ថកចិ្ចមិនទាន់មានតម្រុញណាមួយដែលអាចឈានដល់វែកមុខ ជនសង្ស័យបានទេ ម្យ៉ាងវិញទៀត នៅកន្លែងកើតហេតុ មានភូមិសាស្ត្រ ស្មុ័គ្រស្មាញណាស់ជាប់ព្រុំប្រទល់ខេត្តកំពង់ស្ពឺផង ។ នេះជាករណីលើកទី១ហើយ សម្រាប់ខេត្តកំពង់ឆ្នាំង ដែលមានអំពើប្លន់ប្រដាប់អាវុធបែបនេះ បន្ទាប់ពីបានស្ងប់ស្ងាត់ ក្នុងរយៈពេល ២-៣ឆ្នាំកន្លងមកនេះ ៕ .13839919_1036362269804249_36287737_o 13663538_1036362029804273_85616720_o 13646799_1036362419804234_1652682481_o