​កំពុង​ភ្ជួរដីចំការ​ប៉ះចំ​គ្រាប់​មីនតោន​សល់​ពី​សង្គ្រាម​ខ្ទេច​ត្រាក់ទ័រ​អ្នកបើក​បើ​ង​៣០​មែ​៉​ត្រ​សំណាង​ណាស់​គ្រាន់តែ​របួសស្រាល​

0

 

ពោធិ៍សាត់ ៖មានករណីគ្រោះថ្នាក់មិនគួឲ្យជឿមួយបានកើតឡើង ក្នុងមួយពាន់គ្រោះថ្នាក់ ដល់បុរស់ម្នាក់បានបើកត្រាក់ទ័រភ្ជួរដីចំការរបស់ខ្លួន ស្រាប់ភ្ជួរចំគ្រាប់មីនតោនសល់ពីសម័យសង្គ្រាម ក៍ផ្ទះកក្រើកដី ខូចខាតត្រាក់ទ័រក្លាយជាដែកអេតចាយ ហើយបុរសរងគ្រោះនោះបានបើងខ្ទៀតហោះផ្លោងចេញពីត្រាក់ទ័រ៣០មែ៉ត្រមានសំណាងរងរបួសស្រាលប៉ុណ្ណោះ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០១៦ត្រង់ចំណុចអតីតភូមិសាស្ត្រសមោរប្រយុទ្ធដ៍ក្ដៅទល់មុខអាស្រមលោកតាគ្រី ស្ថិតក្នុងភូមិស្ទឹងថ្មីឃុំប្រមោយ ស្រុកវាលវែងខេត្តពោធិ៍សាត់។

បើតាមមន្ត្រីនគរបាលរដ្ឋបាលប៉ុស្ត៍មូលដ្ឋានឃុំប្រមោយបានឲ្យកម្ពុជាថ្មីដឹងថា៖ ជនរងគ្រោះក្នុងឧប្បហេតុនេះដែលជា ម្ចាស់ត្រាក់ទ័រមានឈ្មោះ អាំងអេងឡាយ ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅចំណុចអូរដូននាគ ភូមិឃុំកើតហេតុខាងលើ។ លោកបន្តថា មុនពេលកើតហេតុនេះឡើង គាត់បានបើកត្រាក់ទ័ររបស់គាត់មកដីចំការគាត់ដែលភ្ជួធ្វើចំការ រៀងរាល់ឆ្នាំទល់មុខអាស្រមលោកតាគ្រី ខាងនេះ ដែលជាតំបន់អតីតសមោរភូមិប្រយុទ្ធដ៍ក្ដៅគគុក នេះមិនមានអ្វីកើតឡើងឡើយគ្រាន់តែប៉ះកំទេចដែក ដែលជាអំបែងកំទេចគ្រាប់ក្នុងសម័យសង្គ្រាមប៉ុណ្ណោះ។ ស្រាប់តែពេលដែលរូបគាត់កំពុងតែភ្ជួរដីធ្វើចំការលើកនេះ ក៍បានផាល់ត្រាក់ទ័រគាត់កំពុងបើកភ្ជួរ ក៍ប៉ះចំគ្រាប់មីនតោនមិនទាន់ផ្ទុះដែលមួយគ្រាប់ដែលសល់ពីសម័យសង្គ្រាម ក៍បានផ្ទុះឡើង សន្ធឹកឡើងកក្រើកដី បើងត្រាក់ទ័រគាត់ខូចខាត់បែកជាបំណែកស្ទើរទាំងស្រុង ហើយរូបគាត់នៅអង្គុយបើកត្រាក់ទ័រនោះ ត្រូវបានកម្លាំងខ្យល់គ្រាប់មីនតោននោះ បុកឡើងបើងហោះចេញពីត្រាក់ទ័រ ខ្ទៀតដូចសម្រាម ប្រហែល៣០មែ៉ត្រ ទើបធ្លាក់ដល់ដីសំណាងល្អបានដើមព្រៃឈើទប គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។

មន្ត្រីរដ្ឋបាលប៉ុស្ត៍មូលដ្ឋានទីនោះបានបន្ថែមទៀតថា ក្រោយពេលមានហេតុការនេះភ្លាមអាជ្ញាធរសមត្ថកិច្ចបានទៅដល់ទីតាំងកើតហេតុ ទោះជនរងគ្រោះរបួសស្រាលក៍ដោយក៍បានបញ្ជូន តាមរថយន្តសង្គ្រោះនៅមន្ទីពេទ្យ ឲ្យពិនិត្យមើលល្អិតល្អន់ ក្រែងមានអំបែងគ្រាប់ឫកំទេចដេកត្រាក់ទ័រខ្ទៀតមុតចូលសាច់ ឲ្យមានបញ្ហាគ្រោះថ្នាក់ថ្ងៃក្រោយ ហើយមន្ត្រីនេះក៍បានរំលឹកថា ទីតាំងតំបន់ស្រុកវាលវែងនេះ គឺជាទីតាំងលាក់ខ្លួនពួកខ្មែរក្រហម សមោរភូមិចុងក្រោយ កាលពីអតីតសម័យសង្គ្រាមម្លេះ ដូច្នោះ អាវុធយុត្តិភ័ណ្ឌមិនទាន់ផ្ទុះ នៅគ្រប់កន្លែងតាមតំបន់នេះ មិនទាន់អស់ឡើយ ទោះជាមន្ត្រីអង្កការសីមា៉ក់ រាវបានគ្រាប់មិនទាន់ផ្ទុះនៅតំបន់នេះ រាប់មឺនគ្រប់កន្លងមកក៍ដោយ ៕2016-07-31-PHOTO-00000029 2016-07-31-PHOTO-00000027 2016-07-31-PHOTO-00000025