កំពង់ចាម៖អាជីវករប្រកបមុខរបរបើករថយន្តឈ្នួលដឹកទំនិញ(ខ្នាតធំ5ភ្លៅ)ប្រមាណជិត70នាក់បាននាំគ្នាជិះរថយន្តមកពីស្រុកមួយចំនួនក្នុងខេត្តកំពង់ចាម-ខេត្តត្បូងឃ្មុំ-ខេត្តព្រៃវែងបានជួបជុំប្រមូលផ្តុំគ្នានៅមុខសាលាខេត្តកំពង់ចាមដើម្បីធ្វើការតវ៉ាសុំអោយរាជរដ្ឋាភិបាលបញ្ចុះតំលៃពន្ធផ្លូវរថយន្តបង្ករអោយមានភាពភ្ញាក់ផ្អើលតាំងពីព្រឹកម៉ោង8ថ្ងៃទី01សីហា2016។
លោក ឃុន វណ្ណា អាយុ48ឆ្នាំមានទីលំនៅភូមិព្រៃទទឹងឃុំជ្រៃវៀនស្រុកព្រៃឈរខេត្តកំពង់ចាមដែលជាម្ចាស់ដឹកទំនិញប្រភេទធំ(5ភ្លៅ)បានអោយដឹងថាឆ្នាំមុនៗរាជរដ្ឋាភិបាលតំរូវអោយរថយន្តរបស់លោកក៏ដូចជារថយន្តដឹកទំនិញផ្សេងទៀតត្រូវបង់ពន្ធផ្លូវក្នុងរថយន្ត1គ្រឿង750000រ(ចិតសិបប្រាំម៉ឺនរឿល)។តែឥលូវពន្ធផ្លូវដដែលនេះត្រូវបង់1គុណនឹង3គឺក្នុង1ឆ្នាំជាង2លានរៀល។
ការតំឡើងពន្ធបែបនេះធ្វើអោយមានផលវិបាកដល់ជីវភាពប្រចាំថ្ងៃក្នុងគ្រួសារព្រោះត្រូវចំណាយពន្ធត្រីគុណពី75ម៉ឺនទៅជាង2លានរៀល។លោកឃុន វណ្ណា បញ្ជាក់ថាលោកត្រូវយករថយន្ត5ភ្លៅដឹកទំនិញពីខេត្តកំពតមកព្រំប្រទល់ប្រទេសវៀតណាមដោយដឹកដំឡូងពោតសណ្តែកឬកសិផលផ្សេងៗក្នុង1តោនបានឈ្នួល9$ស្មើរនិង36000រៀលហើយរថយន្តមួយគ្រឿងដឹកបានទំងន់23តោនតែប៉ុណ្ណោះ។ក្នុងនោះត្រូវចំណាយលើប្រេងអស់160លីត្រថ្លៃឈ្នួលតៃកុងនិងចំណាយរត់តាមផ្លូវ(បង់បាយទឹក)ដល់ស្ថានីយនិងជញ្ជីងពេលដឹកលើសបន្តិច
បន្តួចនិងចំណាយផ្សេងៗអស់30ទៅ40ម៉ឺនរៀល ។ កាលណោះលោកបានដឹកទំនិញបានច្រើនជើងក្នុង1ខែៗហើយពន្ធក៏ធូរថ្លៃទៀត។ឥលូវផលិតផល-កសិផលពុំសូវមានការដឹកជញ្ជូនក៏ថយចុះហើយបែរជាពន្ធឡើងថ្លៃទៅវិញ។ លោក ឈិន ឈឿន អាយុ50ឆ្នាំមានទីលំនៅភូមិជ្រៃផ្សារឃុំជ្រៃស្រុកស្វាយអន្ទរខេត្តព្រៃវែងបានអោយដឹងថាលោកមានរថយន្តប្រភេទក្បាលអូស(V1)ដែលពីមុនពន្ធរថយន្តត្រឹមតែ75ម៉ឺនលោកមានលទ្ធភាពបង់ជូនរដ្ឋបានតែឥលូវពន្ធឡើងថ្លៃគាត់គ្មានលទ្ធភាពទេ ។ អ្នកស្រី ឃាង បុប្ផា អាយុ46ឆ្នាំមានទីលំនៅភូមិស្វាយអន្ទរខេត្តព្រៃវែងបានសំដែងមតិព្រួយបារម្ភដូចជាអាជីវករផ្សេងៗទៀតដែរ ។
អាជីវករទាំងអស់ដែលមកជួបជុំគ្នានេះបានសំណូមពរដល់រាជរដ្ឋាភិបាលតាមរយៈលោកអភិបាលខេត្តកំពង់ចាមសុំរក្សាការបង់ពន្ធរថយន្តដូចឆ្នាំមុនៗកន្លងមកគឺក្នុង1ឆ្នាំ75ម៉ឺនរៀលដដែលឬ80ម៉ឺនរៀល។
សំណូមពរអាជីវករខាងលើនេះលោកជឹមលាវអ្នកនាំពាករបស់សាលាខេត្តកំពង់ចាមបានបញ្ជាក់ថារហូតមកដល់ននិងម៉ោង11និង30នាទីថ្ងៃនេះលោកពុំទាន់បានជួបតំណាងអាជីវករអ្នកតវ៉ានេះទេគឺរង់ចាំដល់ពេលរសៀលតែទោះបីយ៉ាងណាលោកនឹងពាំនាំសំណូមពរខាងលើរបស់អាជីវករទៅក្រសួងឬរាជរដ្ឋាភិបាលដោះស្រាយ ។