បាត់ដំបងៈ ថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន២០០គ្រាប់ ព្រមទាំងមុខសញ្ញាម្នាក់ ត្រូវបាន
សមត្ថកិច្ច កងរាជអាវុធហត្ថស្រុកសំពៅលូន ធ្វើការបង្ក្រាបបាន ខណៈដែលមុខសញ្ញា
សង្ស័យរូបនេះកំពុងធ្វើសកម្មភាពជាក់ស្តែង ដោយគេបានចែកចាយនៅក្នុងមូលដ្ឋានតែម្តងក្នុងនោះក៏មានពាក់ព័ន្ធនឹងការកាន់កាប់ រក្សាទុកនូវសារអាតុញៀនខុសច្បាប់ផងដែរ ។យោងតាមរបាយការណ៍បានបញ្ជាក់ថា កិច្ចប្រតិបត្តិការបានប្រព្រឹត្តឡើង កាលពិថ្ងៃ
ទី ១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ៣ រសៀល ត្រង់ចំណុចភូមិស្រឡៅជ្រុំ
ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាស្ត្រីមានឈ្មោះ លៀម រុំ អាយុ៤៣ឆ្នាំ រស់នៅភូមិកណ្តោល ឃុំអូរស្រឡៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
នៅក្នុងកិច្ចប្រតិបត្តិការនេះ កំលាំងកងរាជអាវុធហត្ថបានធ្វើការដកហូតនូវគ្រឿងញៀន
ប្រភេទយ៉ាម៉ាចំនួន២០០ គ្រាប់ ម៉ូតូម៉ាកឌ្រីម ធុនសេ១២៥ ស៊ែរីឆ្នាំ២០១៤ មួយគ្រឿង
ដែលពកា់ព័ន្ធនឹងការធ្វើចរាចរណ៍ ដោយឡែកថ្នាំញៀនគឺជនសង្ស័យបានលាក់ទុកនៅក្នុង
កាបូបយួរ ។គួរបញ្ជាក់ដែរថា កន្លងមកថ្នាំញៀនភាគច្រើនគឺបាននាំចូលមកពីតំបន់ស្រុកម៉ាឡៃដោយគេមិនដឹងថាហេតុអ្វីបានជាតំបន់នេះសំបូរដោយសារធាតុញៀន ហើយគ្មានអ្នកណាមួយធ្វើការបង្ក្រាបទាល់តែសោះបែបនេះ ព្រោះមានពេលខ្លះគឺកំលាំងបានឃាត់មុខសញ្ញាជួញដូរដ៏ធំដែលជននោះគឺជាកំលាំងសមត្ថកិច្ចថែមទៀតផង ដោយហេតុនេះហើយបានជាគ្មានអ្នកណាបង្ក្រាបអ្នកណាបែបនេះ ។បច្ចុ្្បន្នជនសង្ស័យត្រូវបានកំលាំងរៀបចំឯកសារដើម្បីបញ្ជូនខ្លួនរួមទាំងវត្ថុតាងទៅកាន់សាលាដំបូងខេត្តហើយ និងចាត់វិធានការតាមផ្លូវច្បាប់ បើទោះបីជាស្ត្រីរូបនេះមិនបានសារភាពអោយបានក្បោះក្បាយអំពីការរកសុីដោយចាប់តាំងពីពេលណាមកក៏ដោយ ៕