​សត្វ​ឃ្មុំ​រស់នៅ​ជាមួយ​មនុស្ស​ដូច​គ្រួសារ​តែមួយ

0

 

ស្ទឹងត្រែង៖សត្វឃ្មុំមួយសំបុករស់នៅក្នុងផ្ទះប្រជាពលរដ្ឋធ្វើផ្ទះពីឈើប្រក់សង្កី ស្ថិតនៅក្នុងភូមិឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ទោះបីម្ចាស់ផ្ទះធ្វើការងារដាំស្ល ចំអិនអាហារប្រើភ្លើងផ្សែង ក្តៅ ត្រជាក់ឬមានសម្លេងរំខានយ៉ាងណាក៏ដោយ ក៏ឃ្មុំនេះដូចជាដឹងពីសុខទុក មិនរំខានដល់ការរស់នៅរបស់ម្ចាស់ផ្ទះឡើយ ។
ភាពរស់នៅយ៉ាងសុខសាន្តនេះ លោកស្រី ហេង ស្រីទូច អាយុ២២ឆ្នាំជាម្ចាស់ផ្ទះ បាននឹកចំឡែកក្នុងចិត្តថា៖សត្វឃ្មុំមួយសំបុកនេះមករស់នៅក្នុងផ្ទះរយៈពេលជាង១ឆ្នាំមកហើយព្រៀបបានដូចធ្វើឲ្យគ្រួសារគាត់ មានសមាជិកមួយបន្ថែម និងមានជំនឿថាឃ្មុំនេះបានជួយដល់ការ រស់នៅមានការរីកចំរើន ថ្កុំថ្កើនថែមទៀត។
លោកស្រីអះអាងថា៖ពីមុនគ្រួសារគាត់រស់នៅចេះតែឈ្លោះ ប្រកែកគ្នា ព្រឹកល្ងាច ហើយរកស៊ីបានល្ងាចខ្វះព្រឹក បានព្រឹកខ្វះល្ងាច គ្មានញាតមិត្តណា ចូលចិត្តរាប់អានទេ ធ្វើឲ្យគ្រួសារស្ទើរតែបាក់បែកគ្នា។លោកសាឡត ត្រូវជាប្តី ហេងស្រីទូចបាន បញ្ជាក់ថា៖តាំងពីឃ្មុំមកនៅជាងមួយឆ្នាំនេះគ្រួសារគាត់ចេះស្រឡាញ់គ្នា មានញាតមិត្ត ចូលចិត្តរកស៊ីលក់ដូរអ្វី មានភ្ញៀវមករកទិញមិនឈប់ ហាក់ដូចជាមានបារមីនាំចិត្តឲ្យមកជួយគ្រួសារគាត់ មានជីវភាពរីកចំរើនដូចឃ្មុំម្ដងបន្តិចៗ។លោកថា៖រៀងរាល់ថ្ងៃសិលលោកតែងតែដុតធូបនៅជិតឃ្មុំនេះសុំឲ្យចំរុងចំរើនរីកដូចឃ្មុំ និងជួយក្រុមគ្រួសារឲ្យបានសុខកាយសប្បាយចិត្ត។
លោកតាសៅ គីអាយុ៨៦ឆ្នាំជាចាស់ទុំនៅស្រុកថាឡាបរិវ៉ាត់បាននិយាយដំណាលថា៖ក្នុងមួយជីវិតគាត់ក៏ទើបតែប្រទះឃើញដែរ ពីព្រោះសត្វឃ្មុំប្រភេទនេះ ជាសត្វមានពិស ហើយវាកាច ពីមុនមកវាមានដែរ តែវាទំនៅតាមដើមឈើខ្ពស់ៗ បើផ្ទះវានៅតាមសំយ៉ាប ផ្ទះ តែបើមនុស្សយើងប៉ះពាល់ទៅលើវា វាទិច ហើយផ្អើល ចេញក៏មាន ។
លោកតាបន្ថែមថា៖ឃ្មុំនេះវាពិតជាស្លូតមែន ក្មួយគាត់ជាម្ចាស់ផ្ទះ ដាំបាយបង្កាត់ភ្លើងនៅជិតក៏មិនរត់ មិនទិច មិនខាំ និងមានប្រថ្នូលជួយឲ្យម្ចាស់ផ្ទះរស់នៅសុខសាន្តថែមទៀត ។
ព្រះតេជគុណពុធ យ៉ាំ ចៅអធិការវត្តថាឡាបរិវ៉ាត់មានសង្ឃដីការថា៖សត្វឃ្មុំនេះទីកន្លែងណាមានភាពត្រជាក់សុខសាន្តគ្មានការរំខានទើបវានៅទីនោះ។ ព្រះតេជគុណ ចៅអធិការ មានដីការ បន្ថែមថា៖ សត្វឃ្មុំភាគច្រើន វា រស់នៅក្នុងព្រៃស្ងាត់ ហើយបើនៅតាមផ្ទះឬ ព្រះវិហារវានៅតាមសំយ៉ាប ឬ តាមចែងផ្ទះតែប៉ុណ្ណោះចំណែកឃ្មុំនេះនៅក្នុងផ្ទះជិតនិងចង្ក្រានបាយទៀត វាចំឡែកដែរ។ព្រះតេជគុណមានសង្ឃដីការពន្យល់ថា៖បើតាមផ្នែកព្រហ្មមញ្ញសាសនាអាចនិយាយបានថា៖មានបារមី ពូកែសក្តិសិទ្ធ ឬក៏មេឃ្មុំគុជ មករស់នៅជាមួយមនុស្សលោកយើងបានបែបនេះ។ ចំណែកខាងអាណាចក្រវិញគេថាមកពី គេកាប់ទន្ទ្រានព្រៃ រានយកដី ដុតព្រៃអស់ទើបវាមក រកកន្លែងរស់នៅបែបនោះទៅវិញ។សូមបញ្ជាក់ថា៖សំបុកឃ្មុំនេះមានអាយុកាលជាងមួយឆ្នាំហើយ និងទំនៅលើជញ្ជាំងផ្ទះជិតចង្ក្រានបាយមានទំហ៊ទទឹង០.៤០សង្ទីម៉ែត្រ ប្រវែងកំពស់០.៨០សង្ទីម៉ែត្តជាប្រភេទ (ឃ្មុំចង្អេ)៕13672146_1715748012022995_407037028_n 13900860_1715748032022993_243968808_n 13872599_1715747752023021_1988882458_n